**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

នាយករដ្ឋមន្ត្រីដាណឺម៉ាក អំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់អាក់ទិក ជាមួយ សហរដ្ឋអាមេរិក អំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់ដែនដី Greenland

Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា បានអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់អាក់ទិក ជាមួយ សហរដ្ឋអាមេរិក អំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់ដែនដី Greenland ប៉ុន្តែបានច្រានចោលក្ដីប្រាថ្នារបស់សហរដ្ឋអាមេរិកដែលចង់ច្បាមយកទឹកដីពាក់កណ្ដាលស្វយ័តមួយនេះរបស់ដាណឺម៉ាក។

ដំណើរទស្សនកិច្ចរបស់លោកស្រី Mette Frederiksen កើតមានឡើងចំពេលមានភាពតានតឹងជាច្រើនខែមកនេះរវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក ជុំវិញការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ម្ដងហើយម្ដងទៀតថាដែនដី Greenland គួរតែក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិក។

នៅឯសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះ និងអនាគតនាយករដ្ឋមន្ត្រីនៃដែនដី Greenland លោកស្រី Frederiksen បានគូសបញ្ជាក់ថា «ខ្ញុំចង់យកឱកាសនេះដើម្បីផ្ញើសារមួយដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក…ថាវាមិនមែនត្រឹមតែពាក់ព័ន្ធនឹងដាណឺម៉ាក ឬ Greenland ទេ តែវាគឺពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ពិភពលោកដែលពួកយើងបានកសាងរួមគ្នានៅទូទាំងតំបន់អាក់ទិកពីមួយជំនាន់ទៅមួយជំនាន់។ អ្នកមិនអាចច្បាមយកប្រទេសដទៃបានទេ»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោកស្រី Mette Frederiksen ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានជួបគ្នានៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងព្រុចសែល៕

អត្ថបទដែលជាប់ទាក់ទង