**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

វិនិយោគិនដំបូងបង្អស់របស់ Tesla ថា លោក Elon Musk គួរតែលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត ព្រោះតែគាត់រវល់ជាមួយការងារថ្មីនៅក្នុងជួររដ្ឋាភិបាលជាមួយលោក Donald Trump ដែលធ្វើឲ្យភាគហ៊ុនរបស់ Tesla មានការធ្លាក់ចុះជាលំដាប់

បរទេស៖ វិនិយោគិនដំបូងបង្អស់របស់ Tesla បានប្រាប់ Sky News ថាលោក Elon Musk គួរតែលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត ព្រោះតែគាត់រវល់ជាមួយការងារថ្មីនៅក្នុងជួររដ្ឋាភិបាលជាមួយលោក Donald Trump ដែលធ្វើឲ្យភាគហ៊ុនរបស់ Tesla មានការធ្លាក់ចុះជាលំដាប់។

លោក Ross Gerber បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Sky’s Business Live ថា មហាសេដ្ឋី និងទីប្រឹក្សារបស់លោក Donald Trump បានបាត់បង់ការផ្តោតអារម្មណ៍របស់គាត់មកលើក្រុមហ៊ុនផលិតរថយន្ត Tesla ផ្ទុយទៅវិញគាត់ទទួលបានផលប្រយោជន៍ជាច្រើនពីការងារថ្មីរបស់គាត់។

លោក Gerber បាននិយាយថា “ខ្ញុំគិតថា Tesla ត្រូវការនាយកប្រតិបត្តិថ្មី ហើយខ្ញុំបានសម្រេចចិត្តនៅថ្ងៃនេះថាខ្ញុំនឹងចាប់ផ្តើមនិយាយវា ដូច្នេះហើយនេះគឺជាកម្មវិធីដំបូងដែលខ្ញុំនិយាយវា។

លោកបានបន្ថែមទៀតថា វាជាពេលវេលាសម្រាប់នរណាម្នាក់ដើម្បីដំណើរការ Tesla ។ អាជីវកម្មនេះត្រូវបានធ្វេសប្រហែសយូរពេក។ មានរឿងសំខាន់ៗជាច្រើនដែល Tesla កំពុងធ្វើ ដូច្នេះ Elon គួរតែត្រលប់មក Tesla ហើយធ្វើជា CEO របស់ក្រុមហ៊ុន Tesla ហើយបោះបង់ការងារផ្សេងទៀតរបស់គាត់ ឬគាត់គួរតែផ្តោតលើរដ្ឋាភិបាល ហើយបន្តធ្វើអ្វីដែលគាត់កំពុងធ្វើ ប៉ុន្តែត្រូវស្វែងរក CEO ដែលសមរម្យសម្រាប់ Tesla។

វិនិយោគិនរូបនេះបានលើកឡើងថា នៅពេលនេះ Tesla កំពុងស្ថិតនៅក្នុងវិបត្ដិអាជីវកម្ម ដោយតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ៨០០ពាន់លានដុល្លារចាប់តាំងពីខែធ្នូ ហើយវាបានធ្លាក់ចុះ ៤% បន្ថែមទៀតនៅក្នុងការជួញដូរនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។

លោក Gerber បាននិយាយថា ខណៈពេលដែលផលិតផលរបស់ក្រុមហ៊ុន Tesla ផលិតបានមកយ៉ាងល្អបំផុតគឺលោក Musk មានពេលត្រឹមតែ ២៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែចាប់ពីគាត់បានទិញ Twitter ឥឡូវប្ដូរទៅ X គឺគាត់បានបែងចែកពេលវេលាតិចបំផុតសម្រាប់ Tesla ។ មិនតែប៉ុណ្ណោះលោក Gerber បាននិយាយចំៗថា ការបង្ហោះរូបភាពគាត់ និងលោក Trump នៅកន្លែងធ្វើការគឺវាបានជះផលអវិជ្ជមានច្រើនពេកមកដល់ក្រុមហ៊ុន Tesla។

លោកបានមានប្រសាសន៍ថា “កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនទើបតែត្រូវបានបំផ្លាញដោយ Elon Musk”។

គួរបញ្ជាក់ផងដែរថា មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្រុមប្រឹក្សាភិបាលរបស់ Tesla បានស្នើសុំឲ្យលោក Elon Musk ចុះចេញពីតំណែង CEO ក្រោមហេតុផលសំខាន់ធំៗពីគឺភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះ និងលោកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ដឹកនាំក្រុមហ៊ុន៕

អត្ថបទដែលជាប់ទាក់ទង