**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន

ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់សម្រាប់ទីម័រឡេស្តេ។

ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងទីម័រឡេស្តេ និងកម្ពុជា ព្រមទាំងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។

សម្តេចបានរំលឹកអំពីទំនាក់ទំនងដ៏ល្អ កម្ពុជា-ទីម័រឡេស្តេ និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រេីន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។

សម្តេចបវរធិបតីក៏បានគូសបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងសង្ឃឹមថា ទីម័រឡេស្តេនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខ។

សម្តេចបវរធិបតីបន្ថែមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ អាចពង្រឹង និងពង្រីកបន្ថែមទៀត ទាំងតាមរយៈក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។

សម្តេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍ និងអប់រំ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង