**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្លាយជាវិស្វករបច្ចេកវិទ្យាដ៏សកម្មនៃក្រសួងមហាផ្ទៃ

ភ្នំពេញ៖ រយៈពេលជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដាក់ឱ្យដំណើរការឌីជីថលចំនួន១២ប្រព័ន្ធ និងកំពុងអភិវឌ្ឍប្រព័ន្ធឌីជីថលចំនួន១០ នៅក្នុងដំណើរការឈានទៅសម្រេចការងារថ្មី និងពង្រឹងប្រព័ន្ធទាំង១២នោះ គឺអគ្គនាយកដ្ឋានបានបណ្ដុះបណ្ដាលធនធានមនុស្ស ជាក់ស្ដែងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានបណ្ដុះបណ្ដាលធនធានមនុស្សចំនួន១៧២០ រូប ក្នុង២២វគ្គ។

បន្ថែមពីនេះ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សហការជាមួយស្ថានទូតបរទេសប្រចាំនៅកម្ពុជា អង្គការជាតិ-អន្តរជាតិ និងបណ្ដាក្រុមហ៊ុន ពាក់ព័ន្ធនឹងវិស័យឌីជីថល ដោយបានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ស្ដីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ» ក្នុងគោលបំណង ដើម្បីបញ្ជៀបចំណេះដឹងពាក់ព័ន្ធនឹងវិស័យឌីជីថល ដល់មន្រ្តីរាជការចំណុះក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានឱ្យដឹងថា កិច្ចការដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបាន និងកំពុងខិតខំ ដឹកនាំ សហការ ផ្តល់សេវាគាំទ្រជូនក្រសួងមហាផ្ទៃ និងអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ការងារអាទិភាពចំនួន៣ រួមមាន៖

ទី១.ការងាររៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លាស់ប្ដូរទិន្នន័យ និងមជ្ឈមណ្ឌលទិន្នន័យដែលផ្ដោតលើការងារដូចជា ការងារបង្កើនលទ្ធភាពប្រើប្រាស់សេវាអ៊ីនធឺណេត ការគាំទ្រដល់អគ្គនាយកដ្ឋានក្រោមចំណុះលើការងាររក្សាទុកម៉ាស៊ីនមេ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។

ទី២ ការងារអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ អគ្គនាយកដ្ឋានបានអភិវឌ្ឍកម្មវិធីស៊ុលវែរថ្នាល តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ផ្តល់ការគាំទ្រដល់ការងារអភិវឌ្ឍស៊ុលវែរជូនអគ្គនាយកដ្ឋានក្រោមចំណុះ ដែលកន្លងមកបានដាក់ដំណើរការចំនួន១២ប្រព័ន្ធ មានជាអាទិ៍ ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធតាមដាន ប្រមូល វិភាគព័ត៌មាន និងឆ្លើយតប ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ក្រសួងមហាផ្ទៃ ប្រព័ន្ធស្វែងរកជំនួយបន្ទាន់ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាលអេឡិចត្រូនិក ការរៀបចំប្រព័ន្ធជំនួយការប្រជុំ និងបណ្ណាល័យសធារណៈ ប្រព័ន្ធគ្រប់គ្រងគម្រោង និងផែនការសកម្មភាព ប្រព័ន្ធគ្រប់គ្រងគណនីតែមួយ គេហទំព័រផ្លូវការសាលាជាតិរដ្ឋបាលមូលដ្ឋាន គេហទំព័រ និងកម្មវិធីទូរសព្ទដៃក្រសួងមហាផ្ទៃ ប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិរបស់អគ្គនាយកដ្ឋានរដ្ឋបាល។

ទន្ទឹមនេះប្រព័ន្ធដែលកំពុងអភិវឌ្ឍមានចំនួន១០ប្រព័ន្ធដូចជា ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពនន្ធនាគារ មន្រ្តីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ប្រព័ន្ធថ្នាលផ្លាស់ប្ដូរទិន្នន័យក្រសួងមហាផ្ទៃ គម្រោងតភ្ជាប់បីប្រព័ន្ធច្រកចេញចូលតែមួយ ទៅកាន់ប្រព័ន្ធមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រព័ន្ធគ្រប់គ្រងបណ្ដាអាវុធ គម្រោងតភ្ជាប់ទិន្នន័យ នៃការចុះបញ្ជីយានយន្ត ការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្ត និងការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ប្រព័ន្ធគ្រប់គ្រង និងផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ចុះបញ្ជី និងគ្រប់គ្រងទិន្នន័យសមាគមរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យផែនទីព្រំប្រទល់រដ្ឋបាលដែនដី របស់អគ្គនាយដ្ឋានរដ្ឋបាល និងទី៣ ការងារបណ្ដុះបណ្ដាលធនធានមនុស្ស ។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានចុះហត្ថលេខានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣លើអនុក្រឹត្យស្តីពី«ការបង្កើតអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចំណុះក្រសួងមហាផ្ទៃ» អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវបានបង្កើតឡើងដោយ មានការផ្ទេរនាយកដ្ឋានពីអង្គភាពផ្សេងចំនួនពីរមកជាចំណុះ រួមមាននាយកដ្ឋានព័ត៌មានវិទ្យា ពីអគ្គលេខាធិការដ្ឋាន នាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង