សម្តេចធិបតី៖ ប្រធានាធិបតីចិន នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ពាក់កណ្តាលខែមេសានេះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិន នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ពាក់កណ្តាលខែមេសានេះ។
សម្ដេចធិបតីបានបញ្ជាក់បែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងការសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម គឺបង្ហាញច្បាស់ពីចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន និងជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយថា ទំនាក់ទំនងកម្ពុជា-ចិន ធ្លាក់ចុះផងដែរ៕