**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ដចម្រើនសិរីសួស្ដី និងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ដ្រីជាសមាជិកបក្ស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈពង្រឹងចុះមូលដ្ឋានស្រុកបវេល បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ដចម្រើនសិរីសួស្ដី និងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ដ្រីជាសមាជិកបក្ស ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីនេះក៏មានការនិមន្ដ និងអញ្ជើញចូលរួមពី ព្រះសង្ឃ, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តមប្រធាន-អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ ក្នុងស្រុកបវេល។

ក្នុងឱកាសនោះ ជាការឆ្លើយតបទៅនឹងការដំឡើងពន្ធ ៤៩% លើផលិតផលកម្ពុជា, ឯកឧត្តម សក់ សេដ្ឋា លើកឡើងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យចរចាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក និងមានបំណងស្នើសុំឱ្យរដ្ឋបាលរបស់ប្រធានាធិបតី ពិចារណាពន្យារពេលការអនុវត្តពន្ធដែលបានរៀបរាប់ខាងលើ។

ឯកឧត្តមបន្តថា សម្តេចធិបតី ក៏បានជម្រាបជូនលោកប្រធានាធិបតីអាមេរិក ថាការអនុវត្តដែលមានស្រាប់នៃអត្រាពន្ធអតិបរមារបស់ប្រទេសកម្ពុជាឡើងដល់ ៣៥%។ ក្នុងការបង្ហាញនូវជំនឿដ៏ល្អរបស់យើង និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង កម្ពុជាប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជាមួយនឹងការកាត់បន្ថយជាបន្ទាន់នូវប្រភេទផលិតផលចំនួន ១៩ប្រភេទ ពីអត្រាពន្ធអតិបរមារបស់យើង ៣៥% មកនៅត្រឹម ៥% នៃអត្រាពន្ធអនុវត្ត។

ឯកឧត្តម សក់ សេដ្ឋា បានបន្ថែមថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងប្រកបដោយផលិតភាពជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មទ្វេភាគីរបស់យើងកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីឱ្យប្រជាជាតិ និងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីទំនាក់ទំនងពាណិជ្ជកម្មសំខាន់ៗទាំងនេះ។

ឯកឧត្តម សក់ សេដ្ឋា បានបញ្ជាក់បន្ថែមថា យើងមិនអាចឲ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសស្មើគ្នានោះទេ, ឧបមាថា៖ កម្ពុជានាំទៅអាមេរិក៩ពាន់លានដុល្លារ ហើយកម្ពុជានាំចូលពីអាមេរិក៩ពាន់លានដុល្លារ ធ្វើបែបនេះទៅមិនរួចនោះទេ ដោយសារកម្ពុជា ជាប្រទេសតូច មិនទាន់ជាប្រទេសមានឧស្សាហកម្មផលិត ប្រជាជនតិច និងប្រាក់ចំណូលទាប បើកម្ពុជានាំចូលពីអាមេរិក៩ពាន់លានដុល្លារ នោះទៅមិនរួចទេ, ប៉ុន្តែរវាងកម្ពុជា និងថៃ, រវាងកម្ពុជា និងអុឺរ៉ុប និងរវាងកម្ពុជា និងសាំងហ្គាពួ យើងមានអង្គភាព។ ដូច្នេះហើយបានជាយើងកំពុងតែខិតខំកែទម្រង់ផ្សេងៗដើម្បីពង្រឹងផលិតកម្មក្នុងស្រុក ហើយការពង្រឹងផលិតកម្មក្នុងស្រុកក៏មិនមែនជាការដេរខោអាវទៀតនោះដែរបន្ទាប់បន្សំ នឹងឈានទៅផលិតរបស់បច្ចេកទេសទំនើបៗ។

ជាមួយគ្នានោះ ឯកឧត្តមបានមានប្រសាសន៍ថា ឆ្នាំទី១ របស់ រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺខុសពីរបបផ្លាស់ប្ដូររដ្ឋាភិបាលថ្មី ផ្លាស់ប្ដូរដោយប្រជាធិបតេយ្យ មិនមែនផ្លាស់ប្ដូររដូចជំនាន់រដ្ឋប្រហារកាលពីជំនាន់ លន់ នល់ នោះទេ។

ឯកឧត្តមក៏បានសូមបងប្អូនកូនក្មួយសិក្សាស្រាវជ្រាវ អំពីអ្វីជាប្រវត្តសាស្ត្រពិត ជាពិសេសគឺខ្លួនខ្ញុំផ្ទាល់ជាសាក្សីរស់ មនុស្សចាស់ផ្ទេរទៅក្មេងជំនាន់ក្រោយ ប្រៀបដូចមនុស្សស្គាល់ផ្លូវ ហើយមនុស្សមួយចំនួនតូចតែងតែរិះគន់រឿងសន្តិភាព តែបើបងប្អូនសម្លឹងមើលទៅសង្គ្រាមរវាងអ៊ីស្រាអែល និងហ្គាស្សា ហើយរវាងរុស្ស៊ី និងអ៊ុយក្រែង បានជះឥទ្ធិពលដល់ប្រទេសជាច្រើននៅទូទាំងសាកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ គឺការកើនឡើងថ្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ ប្រសិនបើវិបត្តិនេះនៅអូសបន្លាយយូរ ថ្លៃប្រេងឆៅនឹងនៅតែស្ថិតក្នុងកម្រិតខ្ពស់សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំខាងមុខដែរ។ លើសពីនេះ ឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងរួមមានធុរៈកិច្ចសំណង់ ថ្លៃដឹកជញ្ជូនតាមផ្លូវទឹកនិងអាកាស រោងចក្រចម្រាញ់ប្រេង និងវិស័យអចលនទ្រព្យ។ល។

ទន្ទឹមនឹងនេះ ឯកឧត្តម សក់ សេដ្ឋា បានបញ្ជាក់ថា ពិភពលោកមិនស្ងប់សុខប៉ុន្មាននោះទេដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតី បានផ្តាច់ជំនួយដល់អង្គការសហប្រជាជាតិ, USAID, អង្គការសុខភាពពិភពលោក និងជំនួយមនុស្សធម៌នានា។ ហើយពាក់ព័ន្ធនឹងបញ្ហាតុល្យភាពចំណូលចំណាយក្នុងប្រទេសអាមេរិកទាំងមូលមិនស្មើភាពគ្នា ខណៈចំណូលតិចជាងចំណាយ ធ្វើឲ្យតុល្យភាពកើនឡើង ហើយរដ្ឋជំពាក់បំណុលកាន់តែច្រើន នេះហើយជាចំណុចដែលលោក ដូណាល់ ត្រាំ ចាប់ផ្ដើមរិតបន្តឹងជញ្ជីងពាណិជ្ជកម្មឲ្យស្មើភាពគ្នា។

ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍, ឯកឧត្តម សក់ សេដ្ឋា បានថ្លែងថា យើងសព្វថ្ងៃកំពុងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីនាំអ្នកទេសចរណ៍មក ប៉ុន្តែក៏មិនមែនជាការងាយស្រួលដែរ ឧទាហរណ៍៖ គេមានលុយ គេមកដើរលេង គេត្រូវការដាក់លក្ខខណ្ឌល្អ ការទទួលល្អ និងការបដិសណ្ឋារកិច្ចល្អ។ពាក់ព័ន្ធទៅនឹងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកនាថ្ងៃខាងមុខនេះ, ឯកឧត្តម សក់ សេដ្ឋា បានណែនាំឲ្យរដ្ឋបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពស្រុក ត្រូវដឹកនាំ និងណែនាំសហការីដែលជាអាជ្ញាធរភូមិ ឃុំ ឲ្យលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្កភាពងាយស្រួលទៅឲ្យប្រជាជនដើម្បីកម្សាន្តសប្បាយ៕

          

អត្ថបទដែលជាប់ទាក់ទង