ឯកឧត្តម សក់ សេដ្ឋា ណែនាំឱ្យរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្កភាពងាយស្រួលឱ្យប្រជាពលរដ្ឋដើម្បីកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈពង្រឹងចុះមូលដ្ឋានស្រុកបវេល បានណែនាំឱ្យរដ្ឋបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពស្រុក ត្រូវដឹកនាំ និងណែនាំសហការីដែលជាអាជ្ញាធរភូមិ ឃុំ ឱ្យលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្កភាពងាយស្រួលទៅឱ្យប្រជាពលរដ្ឋដើម្បីកម្សាន្តសប្បាយ។
ឯកឧត្តម សក់ សេដ្ឋា បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ដចម្រើនសិរីសួស្ដី និងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ដ្រីជាសមាជិកបក្ស ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។
ពិធីនេះក៏មានការនិមន្ដ និងអញ្ជើញចូលរួមពី ព្រះសង្ឃ, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តមប្រធាន-អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ ក្នុងស្រុកបវេល៕