**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

អភិបាលខេត្តប៉ៃលិន អញ្ជើញប្រគល់សម្ភារសុខភាពអនាម័យជូនគ្រួសារក្រីក្រជាង ៧០០គ្រួសារ

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារសុខភាពអនាម័យជូនគ្រួសារក្រីក្រចំនួន ៧៣៨គ្រួសារ នៃគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ (ហៅកាត់ ACRP) ដែលប្រារព្ធឡើងនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មានប្រសាសន៍ក្នុងពិធីនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ថាទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ គឺជាឆ្អឹងខ្នងនៃមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលប្រើប្រាស់ជាប្រភពទិន្នន័យគោលសម្រាប់កម្មវិធីជាតិជំនួយសង្គមនានាសំដៅសម្រេចបានអាទិភាពមួយ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការផ្តោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយឈរលើស្មារតី ”មិនបោះបង់ពលរដ្ឋណាម្នាក់“ ហើយកិច្ចការនេះ គឺជាការចាំបាច់ដែលទាមទារឱ្យមានកិច្ចសហការជាបន្តបន្ទាប់ក្នុងចំណោមរដ្ឋាភិបាល វិស័យឯកជននិងអង្គការជាតិ និងអន្តរជាតិ ។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា គ្រួសារដែលបានទទួលផលពីប្រព័ន្ធគាំពារសង្គមជាប្រចាំ និងគម្រោងខាងលើបន្ថែមទៀតនិងអាចចាប់យកឱកាសនេះដើម្បីពង្រឹង និងអភិវឌ្ឍខ្លួនឱ្យរួចផុតពីភាពក្រីក្រ ដោយប្រើប្រាស់ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានផ្តាំផ្ញើដល់គ្រួសារដែលបានទទួលផលសូមយកចិត្តទុកដាក់ក្នុងការស្វែងយល់ និងចាប់យកបច្ចេកទេសនានាដែលមានបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនាពេលខាងមុខ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានរៀបចំគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ តាមរយៈការផ្តល់ទ្រព្យសកម្ម ដែលជាគម្រោងដ៏សំខាន់មួយ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្រនៅកម្ពុជានិងការប្តេជ្ញាចិត្តយូរអង្វែងចំពោះការអភិវឌ្ឍរបស់កម្ពុជា។

សូមបញ្ជាក់ថា ដោយមានការគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកម្មវិធី UNDP បានរៀបចំពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារសុខភាពអនាម័យជូនគ្រួសារក្រីក្រនេះឡើង ដើម្បីបន្តរួមចំណែកអនុវត្តកម្មវិធីនយោបាយ បន្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជាលើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយគម្រោងនេះបានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីកំណត់គ្រួសារគោលដៅក្នុងការជ្រើសរើសគ្រួសារក្រីក្រដែលមានបណ្ណសមធម៌មានសុពលភាពចំនួន៥៥០០គ្រួសារ ក្នុងនោះ ២ ៥០០គ្រួសារ ត្រូវទទួលបានទ្រព្យសកម្ម ដូចជា មាន់ ពូជបន្លែ និងសម្ភារៈកសិកម្ម និង ៣០០០គ្រួសារទៀត ត្រូវទទួលបានសម្ភារៈសុខភាពអនាម័យ និងសម្ភារផ្សេងៗទៀតសម្រាប់ខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង