**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ

បាងកក៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters តុលាការមួយនៅក្នុងប្រទេសថៃ បានចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ ហើយដែលនេះជាការប្រើប្រាស់ដ៏កម្រនូវច្បាប់ស្ដីការប្រមាថព្រះចេស្ដា ប្រឆាំងនឹងជនបរទេស។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើឯកសារមួយដែលខ្លួនបានពិនិត្យមើល បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៤ ខែមេសាថា យោធាថៃបានដាក់ពាក្យបណ្ដឹង ក្នុងនោះរួមមានទាំងការចោទប្រកាន់ពី បទរំលោភបំពានលើច្បាប់ឧ្រកិដ្ឋកម្មកុំព្យូទ័រប្រឆាំងនឹងលោក Paul Chambers ដែលជាសាស្ត្រាចារ្យម្នាក់នៅឯសាកលវិទ្យាល័យ Naresuan University ហើយដីកាចាប់ខ្លួនត្រូវបានចេញកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅនេះ។

Reuters ក៏បានផ្ទៀងផ្ទាត់ឯកសារខាងលើជាមួយប៉ូលិសថៃផងដែរ ខណៈមេធាវីរបស់លោក Chambers គឺលោកស្រី Wannaphat Jenroumjit មកពីក្រុមមេធាវីថៃសម្រាប់សិទ្ធិមនុស្សបាននិយាយថា លោក Chambers នឹងត្រូវបង្ហាញខ្លួនចំពោះមុខប៉ូលិសនៅក្នុងទីក្រុង Phitsanulok ស្ថិតនៅភាគខាងជើងប្រទេសថៃ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។

ប្រភពពីប៉ូលិសថៃបានបន្ថែមថាការចោទប្រកាន់ ខាងលើមានជាប់ពាក់ព័ន្ធនឹងអត្ថបទមួយត្រូវបានបង្ហោះលើអនឡាញដោយលោក Chambers កាលពីឆ្នាំ២០២៤។ តែលោកស្រី Wannaphat បានអះអាងថាលោកស្រីមិនទាន់បានដឹងពីហេតុផល សម្រាប់ការចោទប្រកាន់លើរូបលោក Chambers នោះទេ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសថៃ ការប្រមាថព្រះមហាក្សត្រគឺជាទោសធ្ងន់ធ្ងរបំផុតមួយ ដោយអ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពថាបានប្រមាថ ឬគំរាមកំហែងប្រឆាំងនឹងព្រះមហាក្សត្រ Maha Vajiralongkorn និងគ្រួសាររាជវង្សរបស់ព្រះអង្គ អាចនឹងប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគារ ១៥ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង