**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican

នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ

ប្រ៊ុចសែល៖ នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះបានអះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកនេះជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ។ ការណ៍នេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកលើកឡើងថា ដាណឺម៉ាកគួរតែផ្តោតលើការពិតដែលថា ហ្គ្រោអង់ឡង់មិនចង់ជាប់សាច់ជាប់ឈាមជាមួយប្រទេសប្រទេសដាណឺម៉ាកទេ។

ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីភាពតានតឹងជាច្រើនខែរវាងរដ្ឋធានីវ៉ាស៊ីនតោននិងទីក្រុងនូក(Nuuk) ជុំវិញការលើកឡើងម្ដងហើយម្ដងទៀតរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ជុំវិញការបញ្ចូលកោះអាកទិកនេះជាផ្នែកមួយនៃសហរដ្ឋអាម៉េរិក។ អនាគតនាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់លោក ជេនស៍ ហ្វ្រេដឺរីក នែលសិន (Jens-Frederik Nielsen) បានប្រាប់ទូរទស្សន៍ TV2 ថា៖«យើងគឺជាមនុស្សនៅទីនេះ យើងមិនមែនជាទ្រព្យសម្បត្តិដែលអាចទិញដូរបានទេ»។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ បានលើកឡើងកាលពីថ្ងៃសុក្រទី៤ ខែមេសាថា កោះទឹកកកនេះគួរតែផ្តោតលើការពិតដែលថា អ្នករស់នៅលើដែនកោះទឹកកកហ្គ្រោអង់ឡង់ មិនចង់ក្លាយជាផ្នែកមួយនៃប្រទេសដាណឺម៉ាកទេ ហើយហ្គ្រោអង់ឡង់បច្ចុប្បន្នជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាក។

លោក រ៉ូប៊ីកូ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀតរបស់អង្គការណាតូនៅរដ្ឋធានីប្រ៊ុចសែលថា ៖«ប្រជាជនហ្គ្រោអង់ឡង់នឹងសម្រេចចិត្តលើបញ្ហានេះ»។

យ៉ាងណា លោក នែលសិន បានទាត់ចោលការលើកឡើងរបស់លោក រ៉ូប៊ីអូ។ លោកបានសង្កត់ធ្ងន់ថា ៖«លោក[រ៉ូប៊ីអូ]លើកឡើងមិនត្រឹមត្រូវទេ ដែលថាហ្គ្រោអង់ឡង់ចង់បំបែកខ្លួន។ លោក[រ៉ូប៊ីអូ]និយាយត្រូវដែលថា ហ្គ្រោអង់ឡង់មិនចង់ក្លាយជាជនជាតិដាណឺម៉ាក ប៉ុន្តែហ្គ្រោអង់ឡង់ក៏ប្រាកដជាមិនចង់ក្លាយជាជនជាតិអាម៉េរិកដែរ»។

ជាចុងក្រោយ លោកបន្ថែមថា ៖«យើងព្យាយាមជារៀងរាល់ថ្ងៃ ដើម្បីសាងសង់គ្រឹះ ដើម្បីយើងអាចឈរដោយខ្លួនឯងបាននាពេលអនាគត ប៉ុន្តែយើងមិនទាន់អាចធ្វើបាននៅឡើយទេ»៕

អត្ថបទដែលជាប់ទាក់ទង