**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ

វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ

ហាណូយ៖ លោក តូ ឡាំ អគ្គលេខាធិកាបក្សកុម្មុយនីស្ដវៀតណាម បានសង្កត់ធ្ងន់លើឆន្ទៈរបស់វៀតណាមក្នុងការចូលរួមជាមួយអាម៉េរិក ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ។ ការណ៍នេះកើតឡើងបន្ទាប់ពីវៀតណាម ត្រូវ ជាប់ ពន្ធ៤៦ភាគរយ ក្នុង ចំណោម ប្រទេស ដែល ប្រឈម នឹង ពន្ធ ខ្ពស់ បំផុត រួម ជាមួយ ប្រទេស ចិន កម្ពុជា ឥណ្ឌូណេស៊ី និង មីយ៉ាន់ម៉ា។

លោក ឡាំ បាននិយាយក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី៤ ខែមេសាថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាម៉េរិកមកត្រឹមសូន្យភាគរយ។

ក្នុងអំឡុងពេលសន្ទនា មេដឹកនាំទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ពួកគេបានចែករំលែកការវាយតម្លៃថា ទំនាក់ទំនងវៀតណាម-អាម៉េរិកបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ។

ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធានការនានា ដើម្បីសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មទ្វេភាគី។ លោក ឡាំ បានសង្កត់ធ្ងន់លើឆន្ទៈរបស់វៀតណាមក្នុងការចរចាជាមួយអាម៉េរិកដើម្បីកាត់បន្ថយពន្ធលើការនាំចេញរបស់អាម៉េរិកទៅកាន់វៀតណាមមកត្រឹមសូន្យភាគរយ ហើយបានស្នើឱ្យអាម៉េរិកធ្វើដូចគ្នាសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់អាម៉េរិក។

លោកក៏បានថ្លែងថា វៀតណាមស្វែងរកការបង្កើនការនាំចូលពីអាម៉េរិក ហើយនឹងលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មអាម៉េរិកក្នុងការវិនិយោគបន្ថែមទៀតនៅវៀតណាម។

មេដឹកនាំទាំងពីរក៏បានឯកភាពរក្សាការពិភាក្សាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនាពេលឆាប់ៗខាងមុខ ដើម្បីអនុវត្តជាផ្លូវការនូវការប្តេជ្ញាចិត្តដែលបានលើកឡើងខាងលើ។ ឆ្លៀតក្នុងឱកាសនេះ មេដឹកនាំកុម្មុយនីស្ដវៀតណាមបានអញ្ជើញលោកប្រធានាធិបតី ត្រាំ និងស្ត្រីទី១ អាម៉េរិក មកបំពេញទស្សនកិច្ចនៅវៀតណាម។

លោក ត្រាំ បានទទួលយកការអញ្ជើញនេះ ហើយបានបង្ហាញពីបំណងចង់ជួបជាមួយលោក ឡាំ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ការហៅទូរសព្ទនេះធ្វើឡើងតែពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាម៉េរិកបានប្រកាសដាក់ពន្ធទៅវិញទៅមកប្រឆាំងនឹងដៃគូពាណិជ្ជកម្មជាច្រើនរបស់សហរដ្ឋអាម៉េរិក ដែលក្នុងនោះ វៀតណាមត្រូវបានវាយប្រហារដោយពន្ធ៤៦ ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង