**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ

ព្រុចសែល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាយករដ្ឋមន្ត្រីបែលហ្ស៉ិក បាននិយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះពីបទចោទប្រកាន់ប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្កាហ្សានោះទេ។

ការកត់សម្គាល់បែបនេះរបស់នាយករដ្ឋមន្ត្រីបែលហ្ស៉ិក លោក Bart De Wever ធ្វើឡើង បន្ទាប់ពីការដំណើរទស្សនកិច្ចរបស់លោក Netanyahu ទៅកាន់ប្រទេសហុងគ្រីដែលជាសមាជិក ICC ដោយមិនខ្វល់ពីដីកាចាប់ខ្លួនរបស់តុលាការអន្តរជាតិមួយនេះទេ ហើយក៏បានលុបចោលក្ដីសង្ឃឹមថាប្រទេសអឺរ៉ុបផ្សេងទៀតនឹងធ្វើផ្សេងពីហុងគ្រីផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយ VRT ដោយចង់សំដៅលើទស្សនកិច្ចរបស់លោក Netanyahu កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះទៅកាន់ហុងគ្រីដែលបានក្រាលព្រំក្រហមទទួលស្វាគមន៍មេដឹកនាំអ៉ីស្រាអែល រូបនេះដោយមិនខ្វល់ពីដីកាចាប់ខ្លួនរបស់ ICC លោក De Wever បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតទេថានឹងមានប្រទេសអឺរ៉ុបណាមួយនឹងចាប់ខ្លួនលោក Netanyahu ប្រសិនបើរូបលោក ស្ថិតនៅលើទឹកដីរបស់ពួកគេ។ ឧទាហរណ៍ បារាំងនឹងមិនចាប់ខ្លួនរូបលោកនោះទេ ហើយខ្ញុំមិនគិតនោះទេថាយើងត្រូវចាប់ខ្លួនរូបលោក»។

គួរបញ្ជាក់ថា ហុងគ្រី នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏បានប្រកាសផងដែរពីការផ្ដើមនីតិវិធីដកហុងគ្រីចេញពី ICC។ ប៉ុន្តែ លោក De Wever អះអាងថាបែលហ្ស៉ិកនឹងមិនដើរទៅឆ្ងាយ រហូតដល់ដកខ្លួនចេញពី ICC នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង