**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឥណ្ឌា និងអារ៉ាប់រួម ព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលនៅក្នុងប្រទេសស្រីលង្កា

ញ៉ូវដេលី៖ ក្រសួងការបរទេសឥណ្ឌារាយការណ៍ថា ប្រទេសឥណ្ឌា និងអារ៉ាប់រួមបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលនៅក្នុងប្រទេសស្រីលង្កា ខណៈការប្រកួតប្រជែងរបស់រដ្ឋធានីញូវដេលីជាមួយប្រទេសចិន កើនឡើងនៅប្រទេសកោះក្នុងមហាសមុទ្ទឥណ្ឌាមួយនេះ។

ប្រទេសទាំងបី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់មជ្ឈមណ្ឌលនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ​ ទៅកាន់ប្រទេសស្រីលង្កាដោយជួបជាមួយប្រធានាធិបតីស្រីលង្កា លោក អានូរ៉ា គូម៉ារ៉ា។

រដ្ឋធានីញូវដេលី និងកូឡុំបូបានព្យាយាមពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ខណៈស្រីលង្កាទើបតែងើបចេញពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបង្កឡើងក្នុងឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ ជំរុញការប្រកួតប្រជែងរបស់រដ្ឋធានីញូវដេលីជាមួយប្រទេសចិន ក្រោយក្រុមហ៊ុនថាមពលចិន ស៊ីណីពិក Sinopec ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រចម្រាញ់ប្រេងតម្លៃ៣,២ពាន់លានដុល្លារ នៅភាគខាងត្បូងនៃប្រទេសស្រីលង្កា។

មជ្ឈមណ្ឌលថាមពលនៅក្នុងទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ ទ្រីនកូម៉ាលី ជាកំពង់ផែធម្មជាតិនៅភាគខាងកើតប្រទេសស្រីលង្កា នឹងមានការសាងសង់បំពង់បង្ហូរប្រេង ហើយអាចរួមបញ្ចូលការចូលប្រើប្រាស់កសិដ្ឋានរោងចក្រចម្រាញ់ប្រេងរបស់ស្រីលង្កាផងដែរ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក វីក្រាំ មីស្រុី។

លោក មីស្រ៊ី មានប្រសាសន៍ថា UAE គឺជាដៃគូយុទ្ធសាស្ត្រសម្រាប់ប្រទេសឥណ្ឌា ក្នុងលម្ហថាមពល ដូច្នេះវាគឺជាដៃគូដ៏ល្អសម្រាប់គម្រោងនេះ ដែលត្រូវបានធ្វើជាលើកដំបូងនៅក្នុងតំបន់។ លោកបន្ថែមថា ប្រទេសទាំងបី នឹងជ្រើសរើសអង្គភាពអាជីវកម្មដែលនឹងពិចារណាលើការផ្ដល់ហិរញ្ញប្បទាន និងលទ្ធភាពនៃគម្រោងសម្រាប់មជ្ឈមណ្ឌលនេះ។

លោក ម៉ូឌី ក៏បានសម្ពោធគម្រោងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យតម្លៃ១០០លានដុល្លារ ជាការបណ្តាក់ទុនរួមគ្នារវាងក្រុមប្រឹក្សាភិបាលអគ្គិសនី Ceylon និងក្រុមហ៊ុន National Thermal Power Corp របស់ឥណ្ឌាផងដែរ។ ទន្ទឹមនោះ លោក មីស្រ៊ី និយាយថា ប្រទេសឥណ្ឌា និងស្រីលង្កា បានបញ្ចប់ដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ពួកគេរួចហើយ។ ស្រីលង្កាជំពាក់ធនាគារឥណ្ឌា ក្នុងទឹកប្រាក់ប្រហែល ១,៣៦ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុស្រីលង្កា។ រដ្ឋធានី​កូឡុំបូ​ ​ចាប់ផ្តើម​កិច្ចចរចា​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើងវិញ បន្ទាប់ពី​​បាន​លុបចោល​បំណុល​របស់ខ្លួន​ក្នុង​ខែឧសភា ឆ្នាំ​២០២២ ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បឋម​ជាមួយ​ម្ចាស់បំណុល​ទ្វេភាគី​ជប៉ុន ឥណ្ឌា និង​ចិន​ កាលពី​ខែមិថុនា ​ឆ្នាំមុន​។ ជាមួយគ្នានោះ ប្រទេសឥណ្ឌា និងស្រីលង្កា ក៏បានចុះហត្ថលេខាលើកតិកាសញ្ញាស្តីពីការតភ្ជាប់បណ្តាញអគ្គិសនី ការធ្វើឌីជីថល សន្តិសុខ និងការថែទាំសុខភាព។

អត្ថបទដែលជាប់ទាក់ទង