**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អភិបាលខេត្តតាកែវ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅសង្រ្កាន្តជាស៊ីតាកែវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រួមជាមួយលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត និងលោកអភិបាលក្រុងដូនកែវ បានអញ្ជើញចូលរួមយ៉ាងសប្បាយរីករាយក្នុងកម្មវិធីលេងកម្សាន្តល្បែងប្រជាប្រិយ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីមតាកែវ សង្រ្កាន្តជាស៊ីមតាកែវ។ កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវជន យុវនារី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានអញ្ជើញមកចូលរួមសប្បាយរីករាយ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីរាជការ បានចូលរួមលេងល្បែងប្រជាប្រិយយ៉ាងសកម្ម ដូចជាល្បែងបោះអង្គញ់ ល្បែងវាយក្អមដែលសាងសំណើចសប្បាយរីករាយ និងល្បែងទាញព្រ័តដែលបង្ហាញពីកម្លាំងសាមគ្គីភាព។ ក្រៅពីល្បែងទាំងនេះ រដ្ឋបាលក្រុងដូនកែវ រួមជាមួយគណៈកម្មការសាលា ក៏បានរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយផ្សេងៗទៀត ការរាំលេងកម្សាន្តតាមបែបប្រពៃណី និងសម័យផងដែរ ដែលបានធ្វើឲ្យបរិយាកាសកាន់តែភ្ញៀវខ្ញា និងពោរពេញដោយភាពរីករាយក្រោមម្លប់នៃសន្តិភាព។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយនេះ គឺស្ថិតក្នុងគោលបំណងលើកកម្ពស់ និងថែរក្សាមរតកវប្បធម៌អរូបីរបស់ជាតិ ជាពិសេសល្បែងប្រជាប្រិយខ្មែរ ដែលជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា រដ្ឋបាលខេត្តតាកែវបាននិងកំពុងជំរុញឲ្យមានការរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរឲ្យបានទូលំទូលាយ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ មិនត្រឹមតែដើម្បីបង្កើតភាពសប្បាយរីករាយ និងកាត់បន្ថយភាពនឿយហត់ បន្ទាប់ពីការងារពេញមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញអំពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះភ្ញៀវជាតិ អន្តរជាតិ សប្បុរសជន និងអ្នកវិនិយោគបរទេសទាំងអស់ បានឃើញពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះបានបញ្ចប់ទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នកចូលរួមទាំងអស់ និងបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព និងការរួបរួមគ្នាក្នុងសហគមន៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងពេលឆាប់ៗខាងមុខនេះ។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តតាកែវ ក្នុងការលើកកម្ពស់វប្បធម៌ប្រពៃណី និងការបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង