នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាព្រឹកថ្ងៃអទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះសួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ និងធ្វើការត្រួតពិនិត្យ កែតម្រូវការហ្វឹកហាត់ផែនដើម្បីត្រៀមចូលរួមដើរក្បួនព្យុហយាត្រា អបអរសាទរខួប៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងប្រទេសវៀតណាម នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ និងការហាត់សមត្រៀមឈរផែន ដើរព្យុហយាត្រាពិធីសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ ស្នងការ នាយការិយាល័យ និងនាយក នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីយរាយ ៕