រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ នៅ The Factory ដែលរៀបចំដោយ Cambodia China Commerce Association ដោយមានការតាំងបង្ហាញនូវផលិតផលក្នុងស្រុកជាសូត្រ គ្រឿងចម្លាក់ ព្រមទាំងការតាំងបង្ហាញនូវវប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់កម្ពុជា រួមទាំងការប្រកាសបើកការផ្សព្វផ្សាយពី ព្រឹត្តការណ៍ទេសចរណ៍ធុរកិច្ច Cambodia Tourism Golf Classic Master Open Amateur Series 2025 and Multinational Business Forum ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់២៨ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាបខាងមុខ។
កម្មវិធីសប្បុរសធម៌ និងផ្សព្វផ្សយទេសចរណ៍វប្បធម៌ មានការចូលរួមពីធុរជនខ្មែរ និងចិន រួមទាំងប្រជាពលរដ្ឋខ្មែរនិងចិនជិត១០០គ្រួសារ៕