**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

សាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ រៀបចំបិទការប្រកួតកីឡាបាល់ទាត់ UME-BMC CUP ក្នុងឆ្នាំសិក្សា២០២៤-២០២៥ 

ភ្នំពេញ៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តបន្ទាយមានជ័យ បានរៀបចំបិទការប្រកួតកីឡាបាល់ទាត់ UME-BMC CUP ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ក្រោយពីបានឆ្លងកាត់កាប្រកួតអស់ជាច្រេីនសប្តាហ៍។ ក្នុងពិធីបិទការប្រកួតនោះផងដែរក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោ ន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល ក្រុងសិរីសោភ័ណ សិស្ស និស្សិត បានចូលរួមយ៉ាងច្រេីនកុះករ តារាងបាល់ទាត់ វាលស្មៅធម្មជាតិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកបណ្ឌិត ណង ថា នាយកសាកលវិទ្យាល័យ UME បានឱ្យដឹងថា សាកលវិទ្យាល័យបានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ UME-BMC CUP ក្នុងឆ្នាំសិក្សា២០២៤-២០២៥ លើកទី១៦ ដោយបង្កើតក្លឹបកីឡាបាល់ទាត់បុរសចំនួន៨ក្លឹប ដូចឆ្នាំមុនៗផងដែរ ដែលចែកជា២ពូលគឺៈ ពូលA មាន៖ ទី១-ក្លឹប បាយ័ន FC ទី២-ក្លឹប ស្តេចនាគ ទី៣-ក្លឹប SUPER STARS និងទី៤-ក្លឹប រាជសីហ៍។ ពូលB មាន៖ ទី១-ក្លឹប អធិរាជវាលស្មៅ ទី២-ក្លឹប ហង្សរាជ ទី៣-ក្លឹប HEROES UNITED និងទី៤-ក្លឹប ឥន្ទ្រីដែក។ ត្រូវបានចូលរួមប្រកួតលើវិញ្ញាសាបាល់ទាត់បុរសដើម្បី ដណ្តើមពានរង្វាន់ UME-BMC CUP សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដែលការប្រកួតនេះចាប់ ផ្តើមពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ រៀងរាល់ល្ងាចថ្ងៃ សុក្រ-សៅរ៍ វេលាម៉ោង៥ និង៣០នាទីល្ងាច តទៅ នៅទីលានប្រកួតបាល់ទាត់ Happy Sport និង២ប្រកួតចុងក្រោយ វគ្គដណ្តើមលេខ៣ និងវគ្គផ្តាច់ព្រ័ត្រ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ខ្លាកូន។ ព្រឹត្តិការណ៍នៅរដូវកាលថ្មីនេះ ក្លឹបដែលទទួលបានជ័យលាភី លេខ១ ពានរង្វាន់ UME-BMC CUP គឺបានទៅលើក្លឹប បាយ័ន Fc, លេខ២ បានទៅលេី ក្រុមអធិរាជវាលស្មៅ។

លោកបានបញ្ជាក់ថា សាកលវិទ្យាល័យ UME បានបង្កើតក្រុមបាល់ទាត់បុគ្គលិក និងសាស្ត្រាចារ្យ ដើម្បីចូលរួមប្រកួត និងបង្កើនចំណងមិត្តភាព ជាមួយស្ថាប័ន គ្រឹះស្ថាន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបង្ហាញនូវគំរូល្អដល់ សិស្ស-និស្សិត យុវជន ឱ្យស្រឡាញ់វិស័យកីឡា ងាកមកលេងកីឡា មិនយកពេលវេលាទំនេរទៅប្រើប្រាស់គ្រឿងញៀន ល្បែងអបាយមុខ ឬបង្កើតជាក្រុមក្មេង ទំនើង ដែលជាកត្តាធ្វើឱ្យតម្លៃនៃសង្គម និងសេដ្ឋកិច្ចធ្លាក់ចុះនោះឡើយ។ ទាំងអស់នេះជាការឆ្លុះបញ្ចាំងឱ្យ ឃើញថាសាកលវិទ្យាល័យជាចំណែកមួយបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបំផុសវិស័យកីឡា តាម រយៈការបង្កើតកម្មវិធីកីឡាសម្រាប់ បុគ្គលិក សាស្ត្រាចារ្យ គ្រូបង្រៀន និងនិស្សិត ដែលជាយុវជនបន្តវេន។ ព្រឹត្តិការណ៍ប្រកួតកីឡានេះ ក៏ជាការផ្តល់ឱកាសឱ្យយុវជនបានលេងកីឡា ពង្រឹងសមត្ថភាព សុខភាព មិត្តភាព និងសាមគ្គីភាព ៕

អត្ថបទដែលជាប់ទាក់ទង