សម្តេចធិបតី លើកទឹកចិត្តដល់រដ្ឋបាលរាជធានី ខេត្តបន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street)
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាលើកទឹកចិត្តដល់រដ្ឋបាលរាជធានី ខេត្តបន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) ដែលជាការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង លើកកម្ពស់សុខុមាលភាព ជីវភាពប្រជាពលរដ្ឋ។
សម្ដេចធិបតីបានលើកឡើងបែបនេក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី លើកឡើងថា ការរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) ជាការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង លើកកម្ពស់សុខុមាលភាព ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈការដាក់ឱ្យប្រើប្រាស់ ផ្លូវថ្មើរជើង Walk Street កន្លងមកនេះ ទទួលបានការគំាទ្រយ៉ាងខ្លំាងពីប្រជាពលរដ្ឋ៕