សម្តេចធិបតីប្រកាសថា កម្ពុជានឹងមានស្ពានក្រោមទឹក នាពេលខាងមុខ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា កម្ពុជានឹងមានស្ពានក្រោមទឹក នាពេលខាងមុខ ខណៈបច្ចុប្បន្នសមិទ្ធផលស្ពានអាកាសបានកំពុងរីកចម្រើនជាបន្តបន្ទាប់។
ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា អ្វីដែលជាមោទនភាពបន្ថែមទៀតក្រៅតែពីសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺ “ស្ពានអាកាសមរតកតេជោ” បានស្ថាបនាឡើងដោយកូនខ្មែរ។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា ពេលគេចោទយើងថាមិនធ្វើអ្វីទាំងអស់ ខ្ញុំមិនតប ប៉ុន្ដែខ្ញុំដើរតែសម្ពោធសមិទ្ធផលនានាដែលបានធ្វើផ្ទាល់នៅលើដីជូនដល់ប្រជាពលរដ្ឋ៕