សម្តេចបវរធិបតី កោតសរសើរកូនខ្មែរ ដែលមានស្នាដៃ នៃការកសាងស្ពានអាកាស “មរតកតេជោ”
ភ្នំពេញ៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរពីស្នាដៃ នៃការកសាងស្ពានអាកាស “មរតកតេជោ” ដែលកសាងឡើងដោយកូនខ្មែរ”។
ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានកោតសរសើរថា ការធ្វើដោយខ្លួនឯងនេះ ជាជំហ៊ាន មុននឹងឈានទៅរកច្រើនជំហ៊ានទៀត។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា បច្ចុប្បន្នកូនខ្មែរកាន់តែមានសមត្ថភាព ដែលអាចកសាងសំណង់ធំៗបានដោយខ្លួនឯង។ ជាក់ស្តែងស្ពានអាកាស “មរតកតេជោ” ជាស្ពានដែលកសាថដោយកូនខ្មែរសុទ្ធសាធ។
សម្តេចបវរធិបតី បានបង្ហាញមោទនភាពពីការរីកចំរើនលើហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលកសាងជាបន្តបន្ទាប់។ សម្តេចបវរធិបតី ក៏បានថ្លែងបង្ហាញពីគម្រោងកសាងស្ពានវែងៗឆ្លងទឹកជាច្រើនទៀត ៕