សម្តេចធិបតី ណែនាំឲ្យត្រៀមដីជាង៧០ហិកតា នៅទំនប់កប់ស្រូវ រៀបចំជាសួនសាធារណៈ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យរក្សាដីទុកនៅតំបន់ផ្លូវទំនប់កប់ស្រូវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ដោយត្រៀមដីជាង៧០ហិកតា ដើម្បីរៀបចំជាសួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់កីឡា។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីបន្តថា បច្ចុប្បន្ននេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំដាំ ដើមឈើជាបណ្តើរៗហើយ ដើម្បីត្រៀមលក្ខណៈសាងសង់នាពេលខាងមុខ ។
សម្តេចធិបតី ក៏បានរំលឹកដែរ បន្ទាប់ពីសម្តេចបានរៀបចំគម្រោង សាងសង់សួននៅតំបន់ ផ្លូវកប់ស្រូវនេះ ក៏មានអ្នកផ្តល់ យោបល់ មកសម្តេចថា គួរតែយកទីតាំងនេះ ដើម្បីវិនិយោគ លើគម្រោង អ្វីមួយល្អប្រសើរជាង ព្រោះដីនៅតំបន់នេះ មានតម្លៃថ្លៃ ដោយជាង៧០ហិកតា គិតជាទឹកប្រាក់គឺរហូតដល់ជាង៧០លានដុល្លារឯណោះ៕