**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត

អភិបាលខេត្តព្រះវិហារ អញ្ជើញប្រគល់-ទទួលទ្រព្យ សកម្ម និងសម្ភារសុខភាពអនាម័យជូនគ្រួសារក្រីក្រ ស្រុករវៀង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលទ្រព្យ សកម្ម និងសម្ភារសុខភាពអនាម័យជូនគ្រួសារក្រីក្រ នៃគម្រោង ពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់ គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ (ហៅកាត់ ACRP) ដោយមានការចូលរួមពីលោកនាយករដ្ឋបាលខេត្ត លោកស្រីប្រធានមន្ទីរផែនការ លោក លោកស្រី អភិបាលរងស្រុករវៀង មន្ត្រីរាជការមន្ទីរផែនការ និងមន្ត្រីរដ្ឋបាលស្រុកជាច្រើនរូប។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ពិធីប្រគល់ទទួលសម្ភារសុខភាពអនាម័យ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រោមគម្រោងពន្លឿនការស្តារឡើងវិញ នូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ – របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ក្រសួងផែនការ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាឱកាសនេះ។

គម្រោងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងផែនការ ខាងលើនេះ បានអនុវត្តលើ ៥ខេត្តគោលដៅ ដែលជួយដល់គ្រួសារ ក្រីក្រ និងងាយរងគ្រោះសរុប ៥.៥០០គ្រួសារ ដែលក្នុងនោះ ខេត្តព្រះវិហារ អនុវត្តលើ ០៣ឃុំ គឺ ឃុំរមទម ឃុំរតនៈ និងឃុំរៀបរយ នៃស្រុករវៀង ដែលមានគ្រួសារក្រីក្រ និងងាយរងគ្រោះសរុបចំនួន ៨០៧គ្រួសារ។

ការចែកសម្ភារនេះ ត្រូវបានរៀបចំធ្វើជា ០២លើក គឺ លើកទី១ នៅក្នុងឃុំរមទនេះ ដែលមានសម្ភារសម្រាប់សុខភាព អនាម័យ ចំនួន ៥៩៨គ្រួសារ និងលើកទី២ គ្រោងនឹងរៀបចំនៅ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ នៅឃុំរតនៈ ដែលមាន៖ មាន់ ពូជបន្លែ និងសម្ភារកសិកម្ម ចំនួន ១៤៤គ្រួសារ ដែល នឹងរៀបចំរួមគ្នានៅក្នុងឃុំរតនៈ ស្រុករវៀង ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ អាជ្ញាធរស្រុក ឃុំ និងភូមិ នៃស្រុករវៀងទាំងអស់ មន្ទីរផែនការខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបាននូវសមិទ្ធផលជាច្រើន គួឱ្យកត់សម្គាល់ ជាពិសេសគឺ កិច្ចសហការគាំទ្រក្នុងការរៀបចំទិន្នន័យអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ប្រកបដោយសុក្រឹត្យភាព ត្រឹមត្រូវចំគោលដៅ ដែលជា មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ប្រើប្រាស់ជាប្រភពទិន្នន័យ គោលសម្រាប់កម្មវិធីជាតិជំនួយសង្គមនានា សំដៅចូលរួមចំណែក ឈានទៅសម្រេចបាន តាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការបន្តអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសង្គម ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណា ម្នាក់ឡើយ”។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រសួងផែនការ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងកម្ម វិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ដែលផ្តួចផ្តើមក្នុងការរៀបចំ គម្រោងនេះឡើង សំដៅជួយពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង