**នគរបាលចាប់ខ្លួនជនសង្ស័យ ០៨នាក់ ស្ថិតនៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងកម្សាន្តតំបន់ត្រជាក់ចិត្ត ជាមួយបងប្អូន យុវជន យុវនារីយើង ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥**បទវិភាគ៖មិនខ្លាចព្យុះភ្លៀងនិងបញ្ហាប្រឈម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកំពុងខិតខំតស៊ូឆ្ពោះទៅមុខ**ការដាក់របាំងពន្ធគយរបស់សហរដ្ឋម៉េរិកបានធ្វើឱ្យខូចទ្រង់ទ្រាយនៃការអភិវឌ្ឍសាកល**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខកងទ័ពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសប្រាសាទព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម រួមទាំងអ្នកច្បាប់ និងសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ដែលឈរជើងនៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ មុំបី។

ថ្លែងបដិសណ្ឋារកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរគុណ ចំពោះកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ព្រមទាំងប្រតិភូ ដែលឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញមកដឹងសុខទុក្ខកងទ័ពនៅជួរមុខ ថែមទាំងបានជួយដោះស្រាយនូវតម្រូវការដល់កងពលដូចជា អគារស្នាក់នៅ អគារហ្វឹកហ្វឺន ផ្លូវ ស្រះទឹក ជាដើម ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បុព្វហេតុការពារបូរណភាព និងអធិបតេយ្យកម្ពុជា។

ឆ្លៀតឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃទិសប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ល្អដែលកំពុងក្លាយជាព្រំដែនសន្តិភាព អភិវឌ្ឍន៏និងពាណិជ្ជកម្ម។

ក្នុងពិធីសំណេះសំណាលដ៏ស្និទ្ធស្នាល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ច័ន្ទមុន្នី តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះវីរកងទ័ព បង្កើតជាប្រពៃណី នូវចំណងមេត្រី រវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ដែលសម្តេចតេជោ ជាអ្នកផ្ដួចផ្ដើម និងត្រូវបានបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី សម្តែងនូវការកោតសរសើរចំពោះវីរភាពក្លាហានរបស់យុទ្ធមិត្ត ដែលឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែន ហើយរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ អង្គភាព និងសប្បុរសជន បានមកដឹងសុខទុក្ខគ្នាទៅវិញទៅមក ជាការផ្សារភ្ជាប់នូវមនោសញ្ចេតនារវាងសមរភូមិមុខ និងសមរភូមិក្រោយ និងនាំយកអំណោយ និងថវិកា ជូនយុទ្ធមិត្តក្នុងកងពលផងដែរ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងប្រតិភូ ក៏បានអញ្ជើញទៅទស្សនាសមិទ្ធផល របស់កងពល ដែលបានលេចចេញជាផ្លែផ្កា ពីទឹកចិត្តសប្បុរសនៃការចងសម្ព័ន្ធមេត្រីនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង