**នគរបាលចាប់ខ្លួនជនសង្ស័យ ០៨នាក់ ស្ថិតនៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងកម្សាន្តតំបន់ត្រជាក់ចិត្ត ជាមួយបងប្អូន យុវជន យុវនារីយើង ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥**បទវិភាគ៖មិនខ្លាចព្យុះភ្លៀងនិងបញ្ហាប្រឈម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកំពុងខិតខំតស៊ូឆ្ពោះទៅមុខ**ការដាក់របាំងពន្ធគយរបស់សហរដ្ឋម៉េរិកបានធ្វើឱ្យខូចទ្រង់ទ្រាយនៃការអភិវឌ្ឍសាកល**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ

រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ជូនដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ក្រោមអធិបតីភាព លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណ ជូនដល់អាជ្ញាធរក្រុង-ស្រុក ម្ចាស់អាជីវកម្ម អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធប្រមាណ ៦០នាក់។

លោក ហាក់ សុខមករា បានមានប្រសាសន៍ថា ស្របតាមនិន្នាការ នៃការគ្រប់គ្រងល្បែងនៅតាមកាស៊ីណូ ល្បែងពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងលើសកលលោកផងដែរ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រង ដោយគណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា (គ.ល.ក)។

លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវបទបង្ហាញ របស់ក្រុមការងារជំនាញ និងមតិណែនាំសំខាន់ៗរួចមក ត្រូវចូលរួមក្នុងកិច្ចពិភាក្សាដើម្បីផ្តល់ជាធាតុចូលបន្ថែម សម្រាប់យកទៅអនុវត្តការងារគ្រប់គ្រង ប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យកាន់តែទទួលបានប្រសិទ្ធិភាពបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បទបង្ហាញដែល លើកយកមកធ្វើការផ្សព្វផ្សាយនៅថ្ងៃនេះ និងសង្កត់ធ្ងន់ទៅលើ ៧ចំណុច ដូចជា៖ ១.មូលដ្ឋានគតិយុត្ត, ២.ល្បែងស៊ីសង និងល្បែងពាណិជ្ជកម្ម, ៣.លក្ខខណ្ឌនៃការធ្វើអាជីវកម្មកាស៊ីណូ, ៤.ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់, ៥.ការគ្រប់គ្រងផលប៉ះពាល់ពីល្បែង, ៦.ទោសទណ្ឌ និង៧.បច្ចុប្បន្នភាពល្បែងផ្សងសំណាង។

លោក ម៉ី ច័ន្ទវាសនា បានបញ្ជាក់ថា ក្នុងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងស្នើឡើងនូវ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខ ប្រកាសឱ្យប្រើកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកបានបន្តថា ច្បាប់នេះមានគោលបំណងធានាការ គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គលនិងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់ លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើត ស្តង់ដាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ី ច័ន្ទវាសនា បានបន្ថែមថា តាមរយៈច្បាប់នេះ គណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.ក. ត្រូវបានបង្កើតឡើង និងមានសមាសភាពចំនួន ១១រូប មកពីក្រសួង-ស្ថាប័ន ចំនួន៧ ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មដោយផ្ទាល់ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង