**នគរបាលចាប់ខ្លួនជនសង្ស័យ ០៨នាក់ ស្ថិតនៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងកម្សាន្តតំបន់ត្រជាក់ចិត្ត ជាមួយបងប្អូន យុវជន យុវនារីយើង ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥**បទវិភាគ៖មិនខ្លាចព្យុះភ្លៀងនិងបញ្ហាប្រឈម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកំពុងខិតខំតស៊ូឆ្ពោះទៅមុខ**ការដាក់របាំងពន្ធគយរបស់សហរដ្ឋម៉េរិកបានធ្វើឱ្យខូចទ្រង់ទ្រាយនៃការអភិវឌ្ឍសាកល**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ​ វង្សី វិស្សុត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

សន្និបាតនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងពីក្រសួងស្ថាប័ននានា ប្រមាណជិត ៦០០ នាក់។

ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា នេះគឺជាលើកទី១ ដែលទីស្តីការគណៈរដ្ឋមន្រ្តីបានជួបជុំគ្នាជាមហាគ្រួសារមួយដ៏ធំ មិនធ្លាប់មានពីមុនមក ដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថាសន្និបាតនេះក៏ជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ ដើម្បីបូកសរុបលទ្ធផល និងវឌ្ឍនភាពការងារដែលសម្រេចបានកន្លងមក ក៏ដូចជាកំណត់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអង្គភាពចំណុះទាំងអស់ សំដៅតម្រង់ទិស និងរួមគ្នាពិចារណារកដំណោះស្រាយសមស្រប ក្នុងគោលដៅបំពេញបេសកកម្មការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឱ្យមានគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តទៀតថា សន្និបាតនេះក៏នឹងផ្តល់​ឱកាសជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ននានា បានស្វែងយល់កាន់តែច្បាស់អំពីអត្តសញ្ញាណ និងតួនាទីភារកិច្ច នៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជា​សមិទ្ធិកម្មសំខាន់ៗដែលទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះនានាខិតខំសម្រេចបាន ក្នុងរយៈ​ពេលពេញមួយឆ្នាំកន្លងទៅនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចផងដែថា ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានបង្កើតនៅក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ដែលមានឋានានុក្រមខ្ពស់ជាងច្បាប់ស្តីពីការបង្កើតក្រសួងស្ថាប័នផ្សេងទៀត។ លក្ខណៈពិសេសមួយទៀត គឺទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំដោយនាយករដ្ឋមន្ត្រី ហើយរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីមានតួនាទីគ្រប់គ្រង និងចាត់ចែងការងារទីស្ដីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរ នូវចក្ខុវិស័យរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលជា «ស្ថាប័នដែលមានសមត្ថភាពនិងវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ ក្នុងការបំពេញការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព» និងគុណតម្លៃស្នូលចំនួន៤របស់ទីស្តីការគណៈរដ្ឋមន្រ្តី៖ ទី១.នីតិរដ្ឋនិងការការពារផលប្រយោជន៍សាធារណៈ, ទី២.គុណាធិបតេយ្យ, ទី៣.សាមគ្គីភាពនិងបរិយាបន្ន និងទី៤. វិជ្ជាជីវៈនិងក្រមសីលធម៌។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរ នូវមុខងារ និងតួនាទីភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានកន្សោមមុខងារចំនួន៣ គឺ៖ ១.មុខងារស្នូ​ល​មានចំនួន៧ និងមុខងា​រ​​សម្របសម្រួលមានចំនួន៥ ព្រមទាំងមុខងារគាំទ្រមានចំនួន៥ ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ តាមបណ្តាអគ្គនាយកដ្ឋានជំនាញទាំង១០ ក៏ដូចជាតាមបណ្តាអង្គភាពចំណុះទាំង២៩ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញការងារយ៉ាងសកម្មក្នុងរយៈពេលកន្លងមកនេះ ប្រកបដោយសាមគ្គីភាព​ផ្ទៃក្នុងរឹងមាំជាអង្គតែមួយ និងប្រកបដោយសហថាមពល ដែលបានបង្ហាញថា ទីស្ដីការគណៈរដ្ឋមន្ត្រីកំពុងរីកលូតលាស់ រីកចម្រើន មានថាមពល និងចីរភាពក្នុងការបំពេញបេសកកម្មបម្រើរាជរដ្ឋាភិបាល និងប្រទេសជាតិ ជាពិសេស​​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល។​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ម្ខាងទីស្តីការគណៈរដ្ឋមន្រ្តីបានបំពេញនូវមុខងារភារកិច្ចរបស់ខ្លួនជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី និងម្ខាងទៀតបានខិតខំធ្វើការកែទម្រង់ តាមរយៈការរៀបចំផែនការយុទ្ធសាស្រ្ត, ផែនទីចង្អុលផ្លូវ ការបណ្តុះបណ្តាល និងការវិភាគមុខងារ ព្រមទាំងការរៀបចំប្រព័ន្ធការងារ, រចនាសម្ព័ន្ធស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យអង្គសន្និបាត ចូលរួមស្តាប់ដោយយកចិត្តទុកដាក់ និងចូលរួមផ្តល់មតិយោបល់ឱ្យបានផុលផុស សម្រាប់ជាមូលដ្ឋានក្នុងការដាក់ចេញនូវវិធានការថ្មីៗ សំដៅដោះស្រាយបញ្ហាប្រឈមដែលនឹងត្រូវបានលើកឡើងនៅក្នុងសន្និបាត ដើម្បីឱ្យកិច្ចពិភាក្សាបានផុសផុល ដំណើរការទៅដោយរលូន និងសម្រេចបានលទ្ធផលល្អត្រចះត្រចង់ដូចការគ្រោងទុក ៕

អត្ថបទដែលជាប់ទាក់ទង