រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញវិនិយោគក្នុងខេត្តភូមិភាគឦសាន្ត» និងបង្កើតក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន្ត
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេច ប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន្តផងដែរ ដែលក្រុមការងារនេះ មានបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចបវរធិបតី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចជាប្រធាន៕