រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងការរៀបចំព្រឹតិ្តការណ៍ កំពង់ស្ពឺសង្រ្កាន្ត ឆ្នាំ២០២៥
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងការរៀបចំព្រឹតិ្តការណ៍ កំពង់ស្ពឺសង្រ្កាន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក និង សមាជិកសមាជិកា ស ស យ ក ខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ដែលប្រារព្ធធ្វើនៅអគាររដ្ឋបាលសាលាខេត្ត។
សូមបញ្ជាក់ថា កំពង់ស្ពឺសង្ក្រាន្តនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ស្ពឺ ដែលការលេងល្បែងប្រជាប្រិយ ការប្រឡងចម្រៀង ការប្រគុំតន្ត្រីខ្នាតយក្ស ពិធីស្រង់ព្រះ ពិធីទទួលទេវតាឆ្នាំថ្មី និងការបាញ់កាំជ្រួចផងដែរ៕