**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចាប់អនុវត្តពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះតទៅលើការពិន័យរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសសរុប និងផ្ទុកទម្ងន់លើសតាមភ្លៅ នៃរថយន្ត

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការពិន័យទម្ងន់លើសតាមភ្លៅ នៃយានយន្តល្មើស មានចែងក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែដោយសារការអនុវត្តច្បាប់ ត្រូវធ្វើជាជំហានៗ និងមានភាពទន់ភ្លន់ ទើបកន្លងមកពុំបានអនុវត្តពេលលេញតាមបទបញ្ញត្តិនៃច្បាប់កំណត់នៅឡើយ។ ហេតុនេះដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ និងឱ្យម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់រាងចាល ក្រសួងបានសម្រេចបន្ថែមវិធានការពិន័យការផ្ទុកលើសទម្ងន់តាមភ្លៅ ចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះតទៅ។ ស្របពេលជាមួយគ្នានេះ ក្រសួងក៏បាននិងខិតខំជំរុញការងារធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ពិសេស មាត្រា២៦ និងមាត្រា៦០ ដើម្បីឱ្យស្របទៅនឹងស្ថានភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងឆ្លើយតបចំពោះការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចសង្គមជាតិ។

នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តគណនាទម្ងន់ និងនីតិវិធីពិន័យចំពោះយានយន្តល្មើសលើការផ្ទុកលើសទម្ងន់សរុប និងការផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិការ នៃលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ក្រុមការងារត្រួតពិនិត្យចល័ត និងមន្រ្តីជំនាញ នៃស្ថានីយជញ្ជីងថ្លឹងរថយន្តទាំងអស់។

វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងបានធ្វើការផ្សព្វផ្សាយពីលិខិតលេខ២៩១ សជណ.អស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លើសេចក្តីជូនដំណឹង ឱ្យម្ចាស់មកទទួលយករថយន្តដែលបានឃាត់ទុក និងបានប្រគល់ជូនចប់សព្វគ្រប់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ និងការចាត់វិធានការបន្ថែមទៀតទៅលើយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ក្នុងករណីមានអំពើល្មើសលើការផ្ទុកទម្ងន់ ត្រូវពិន័យទាំងការផ្ទុកទម្ងន់សរុប និងការផ្ទុកទម្ងន់នៃភ្លៅទាំង ២ករណី ។

វគ្គបណ្តុះបណ្តាលនាពេលនេះ ដើម្បីបំពាក់បំប៉នបន្ថែមដល់ សមាជិក សមាជិកា ពិសេសមន្ត្រីជំនាញទទួលបន្ទុកបច្ចេកទេសទាំងអស់ ដោយស្វែងយល់ ពង្រឹងសមត្ថភាព ហើយពិភាក្សាគ្នាឱ្យកាន់តែស៊ីជម្រៅ ច្បាស់លាស់ ទៅលើវិធីសាស្រ្តគណនា និងនីតិវិធីពិន័យចំពោះយានយន្តល្មើសលើការផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ ដើម្បីយកទៅអនុវត្តតាមស្ថានីយជញ្ជីងរៀងៗ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ស្របពេលគ្នានេះដែរ គ្រប់ស្ថានីយជញ្ជីងទាំងអស់ ត្រូវធ្វើសកម្មភាពផ្សព្វផ្សាយ ពន្យល់ និងចែកជូនសេចក្តីជូនដំណឹងរបស់ក្រសួង ដល់អ្នកបើកបរ និងម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ ឱ្យបានទូលំទូលាយបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង