អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការ «សង្ក្រាន្តវិទ្យាល័យពោធិ៍សាត់»
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកឱ្យដំណើរការ «សង្ក្រាន្តវិទ្យាល័យពោធិ៍សាត់» ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ គ្រឹស្តសករាជ២០២៥ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។
ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំជូនពរ, របាំទទួលទេវតាឆ្នាំថ្មី, ការសម្តែងរបាំត្រុដិ, ការសម្តែងក្បាច់គុណល្បុក្កតោ, ការបង្ហាញចង្វាក់រាំ «ស្រលាញ់អ្វីដែលខ្មែរមាន», ពិធីរំលឹកគុណគ្រូ ព្រមទាំងអញ្ជើញគណៈអធិបតី ភ្ញៀវកិត្តិយស ទស្សនាភូមិវប្បធម៌ និងលេងល្បែងប្រជាប្រិយខ្មែរ វាយក្អម, ទាញព្រ័ត្រ, លាក់កន្សែង, បោះអង្គុញ ដោយឡែកនាពេលរសៀល ក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ការច្រៀងរាំ និងដើរបង្ហាញម៉ូតផងដែរ ៕