**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ក្រើនរំលឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្ន ទាំងទៀន ធូប និងភ្លើងតុបតែង ដើម្បីបញ្ចៀសអគ្គីភ័យថ្ងៃចូលឆ្នាំ

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង។ ពុំមានអ្នកស្លាប់ និងបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លងចរន្តអគ្គិសនី៨ករណី ភ្លើងទៀននិងធូប៥ករណី។

ចំណែក នៅឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំដូចគ្នាគ្រោះអគ្គិភ័យបានកើតឡើង២០ករណី កើន៥ករណី ធៀបនឹងឆ្នាំចាស់ ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួស និងស្លាប់នោះទេ។ កាលណោះ គ្រោះអកុសលនេះ បានបណ្ដាលឱ្យឆេះផ្ទះ១៥ខ្នង ហ្គាសជួសជុលរថយន្ត១ខ្នង រថយន្ត៩គ្រឿង ម៉ូតូ៦គ្រឿង និងព្រៃដីចម្ការកសិកម្មចំនួន២១ហិចតា ខណៈមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី៦ករណី ផ្ទុះកំប៉ុងហ្គាស១ករណី ប្រើប្រាស់ភ្លើងទៀននិងធូប៦ករណី និងករណីផ្សេងៗទៀត៧ករណី។

បើតាមឧត្ដមសេនីយ៍ឯក នេត វន្ថា ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ នាយកដ្ឋាន បានរៀបចំកម្លាំងជំនាញទូទាំងរាជធានី ខេត្ត ឱ្យផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងនៅតំបន់ងាយរងគ្រោះ ឬគោលដៅមានហានីភ័យ និងប្រឈមករណីអគ្គិភ័យ។

លោកបន្ថែមថា«ទន្ទឹមនោះ យើងក៏មានការចុះបង្រៀនដល់ពលរដ្ឋតាមតំបន់គោលដៅ និងណែនាំឱ្យពួកគាត់ចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ទាំងបុរាណ និងសម័យ ដូចជាបំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ ត្រូវធ្វើដូចម្ដេច និងបែបបុរាណមានធុងទឹក បាវខ្សាច់ ប៉ែល ត្រសេះ ឬកំណត់ចាស់ៗដើម្បីត្រៀមពេលដែលមានអគ្គិភ័យកើតមានឡើង ជាវិធីបឋមតើពលរដ្ឋអាចមានលទ្ធភាពពន្លត់ដោយខ្លួនឯងបានរបៀបម៉េចជាដើម»។

លោកឧត្តមសេនីយ៍ បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ ក៏បានរៀបចំផែនការ ត្រៀមកម្លាំងជំនាញពង្រាយកម្លាំងការពារតំបន់សំខាន់ៗនៅក្នុងភូមិសាស្ត្ររាជធានី ខេត្ត ដោយម្យ៉ាងត្រៀមរថយន្តពន្លត់អគ្គិភ័យ និងម្យ៉ាងចូលរួមដឹកទឹកបាញ់ជូនពលរដ្ឋលេងកម្សាន្តតាមគោលដៅរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំ។

ជាថ្មីម្តងទៀត លោកបានសំណូមពរប្រជាពលរដ្ឋទាំងអស់ គឺ មុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ និងមានសុវត្ថិភាព។

លោកក៏ស្នើសុំកម្លាំងអាជ្ញាមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសហការគ្នា ឃ្លាំងមើល ប្រសិនបើមានករណីផ្សែងហុយ ឬបញ្ហាអ្វីមួយ សូមរាយការណ៍ទៅសមត្ថកិច្ច អង្គភាពពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលាដើម្បីងាយស្រួលក្នុងការចេញអន្តរាគមន៍។

លោកឧត្ដមសេនីយ៍ឯក នេត វន្ថា«ខ្ញុំក៏ស្នើសុំគ្រប់ក្រសួង មន្ទីរ ស្ថាប័ន វត្តអារាម ខ្នងផ្ទះ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការតបណ្ដាញអគ្គិសនី ក្នុងការរៀបចំសង្ក្រាន្ត ដោយតុបតែលម្អគ្រឿងផ្កាភ្ញី សូមឱ្យមានការគិតគូត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងជាពិសេសប្រសិនបើមានករណីអគ្គិភ័យកើតឡើង សូមឱ្យតាមបណ្ដាមន្ទីរ ស្ថាប័ន វិស័យឯកជន និងបងប្អូន ប្រជាពលរដ្ឋ ប្រើប្រាស់ប្រព័ន្ធអនឡាញ ( Online) លេខ១១៨ និងឆានែលអនឡាញ តេឡេក្រាម ១១៨ ដើម្បីស្នើសុំការអន្តរាគមន៍ពីកម្លាំងជំនាញ៕

អត្ថបទដែលជាប់ទាក់ទង