ឯកឧត្តម ហេង សួរ ជួបពិភាក្សាជាមួយជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO)។
ជំនួបនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយផ្តោតលើកិច្ចពិភាក្សាអំពីអភិបាលកិច្ច និងអនុវត្តផែនការរបស់ផែនទីបង្ហាញផ្លូវថ្នាក់ជាតិរបស់កម្ពុជា និងអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបដែលអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសហប្រជាជាតិ (UN) គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងផ្នែកអភិបាលកិច្ច ហិរញ្ញប្បទាន និងផែនការអនុវត្តរបស់ផែនទីបង្ហាញផ្លូវថ្នាក់ជាតិរបស់កម្ពុជា ដែលបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក៕