**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង

បុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនៅតែរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការបន្តចាប់ជាតិស្រវឹង

ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ កម្លាំងសមត្ថកិច្ច នៅតែបង្កើនការរឹតបន្តឹងច្បាប់ចរារណ៍ដដែល តាមរយះការបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅពេលរាត្រី ដើម្បីសុវត្ថិភាពលើដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍ មិនត្រូវបានបន្ថូរបន្ថយដៃនោះឡើយ ព្រោះបច្ចុប្បន្ននេះ អាត្រាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងឆក់យកអាយុជីវិតពលរដ្ឋ នៅមិនទាន់មានថមថយនៅឡើយ ដែលទាំងនេះហើយជាកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសមត្ថកិច្ចអ្នកអនុវត្ត ត្រូវចាំបាច់បន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារនេះ ។

សូមបញ្ជាក់ថា ទាក់ទិនបញ្ហាចរាចរណ៍នេះកន្លងទៅ ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងមហាផ្ទៃ តែងបានក្រើនរំលឹកជារឿយៗ និងចេញបទបញ្ជារដល់បណ្តាស្នងការទាំង២៥រាជធានីខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការរឹតបន្តឹងច្បាប់ចរាចរណ៍ ខណះគ្រោះថ្នាក់ចរាចរណ៍តែងឧស្សាហ៍កើតមានឡើងជារឿយៗ ដោយបានបំផ្លាញទ្រព្យសម្បត្តិ , បង្ករបួសស្នាម និងបានឆក់យកអាយុជីវិតមនុស្សជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលជាកត្តាបង្កក្តីព្រួយបារម្ភខ្ពស់មួយសម្រាប់សង្គមជាតិបច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង