រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំ “សង្ក្រាន្តវត្តភ្នំ” ដើម្បីឱ្យការរៀបចំកម្មវិធីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្រ្កាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕