**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង និងស្នងការដ្ឋាននគបាលខេត្ត ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន បង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

ការណែនាំរបស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន មានប្រសាសន៍លើកឡើងថា លើការងារសន្តិសុខសណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបានយ៉ាងល្អប្រសើរ ដែលកើតចេញពីការយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំនូវបណ្តាវិធានការនានា ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន និងត្រូវបន្តយកចិត្តទុកដាក់ក្នុងការចាត់វិធានការទប់ស្កាត់បទល្មើសនានា និងសកម្មភាពអសកម្មមួយចំនួន សំដៅ បង្កលក្ខណៈសុខដុមរម្យនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អ ប្រសើរ។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគបាលខេត្ត ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន បង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាមួយនោះបានជំរុញនូវការផ្សព្វផ្សាយ និងការៀបចំវេទិការសាធារណៈនៅមូលដ្ឋាន ដើម្បីបង្កើននូវការស្រឡាញ់ជឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព និងបានស្ម័គ្រចិត្តចូលរួមក្នុងចលនាប្រជាការពារ យាមកាមការពារភូមិ ឃុំ៕

អត្ថបទដែលជាប់ទាក់ទង