**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជានិវត្តជន។

អគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែរៀបចំកម្មវិធីជួបជុំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលនិវត្តន៍ នៅរៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការជួបជុំនេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្រ្តីជំនាន់មុន ជាមួយមន្រ្តីរាជការបច្ចុប្បន្ន ប្រកបដោយសេចក្តីនឹករលឹក ភាពកក់ក្តៅ និងការគិតគូរដល់ អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ ជាច្រើន ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទំាងមូលនាពេលកន្លងមក។

ឯកឧត្តម បានមានមិតិស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដល់និវត្តន៍ជននៃអគ្គលេខា ធិការដ្ឋានរដ្ឋសភាទាំងអស់ ដែលបានចំណាយពេលវេលាមកចូលរួមនៅពេលនេះ នៅវិមានរដ្ឋសភា ដែលជាកន្លែងដែលយើងធ្លាប់បំពេញការងារប្រចាំថ្ងៃ និងមាន គុណបំណាច់ជាច្រើននាពេលកន្លងមក ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទាំងមូល។

ឯកឧត្តម សូមសំដែងនូវមនោសញ្ចេតនា នឹករលឹក និង កោតសរសើរដល់ពេលវេលាដែលលោក លោកស្រីបានបំពេញការងារនាពេលកន្លង មក រហូតដល់ថ្ងៃចូលនិវត្តន៍។

ឯកឧត្តម មានសេក្តីសង្ឃឹមថា រួមទាំងរូបឯកឧត្តម ផងដែរ ដែលបាន ចំណាយពេលជាង៤០ ឆ្នាំធ្វើការនៅរដ្ឋសភា និងអស់លោក លោកស្រី ជានិវត្តជន ប្រាកដជាមានអនុស្សាវរីយ៍ជាច្រើនឥតគណនាក្នុងជីវិតជាមន្ត្រីរាជការទាំងល្អ និង មិនសូវល្អ តែទោះជាយ៉ាងណាក្តីអនុស្សាវរីយ៍ដែលមិនសូវល្អ សូមបោះចោលចុះ ហើយរក្សាទុកអនុស្សាវរីយ៍ទាំងឡាយណាដែលល្អៗ ធ្លាប់សាងជាមួយគ្នាក្នុងវិស័យ ការងារដែលយើងមិនអាចបំភ្លេចបាន ដើម្បីជួយយើងឲ្យមានសេចក្តីសុខ។

ឯកឧត្តម សង្ឃឹមថា អស់លោក លោកស្រី ថែរក្សាសុខភាពបានល្អ និងមានពេលវេលាច្រើន ក្នុងការធ្វើលំហាត់ប្រាណដើម្បីបន្តថែរក្សាសុខភាពរបស់យើងរៀងៗខ្លួន ឲ្យបន្តរឹង មាំ ដូច្នេះយើងអាចបន្តជួបជុំគ្នាលើកក្រោយៗទៀតជាមិនខានឡើយ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកឡេីងពីសភាជាតិ ក្នុងនីតិកាលទី៧ ព្រឺទ្ធសភាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រធាន ចំណែកឯរដ្ឋសភាដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតីដែលជាស្ត្រីទី១ បានទទួលតំណែងដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋសភា ហើយរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលេីកពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជា ពិធីបេីកសម្ពោធការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន២ គឺសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលមានការចូលរួមពីបណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស និង សម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ដើម្បីលើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងភាគីពាក់ព័ន្ធ។ ជាលទ្ធផល សម័យប្រជុំពេញអង្គ បានដាក់ចេញនូវសេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី។ នៅក្នុងព្រឹត្តិការណ៍ទាំងនេះ ព្រះរាជាណាចក្រកម្ពុជា ដែលមានសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាអគ្គមគ្គទេសដ៏ឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះបានធ្វើបឋកថាគន្លឹះមួយចំនួនស្តីពីបទពិសោធន៍ដ៏មានតម្លៃបំផុត ក្នុងការស្វែងរកសន្តិភាពដែលយើងទទួលបាន និងមានដូចសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង