**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន ក្រុងពោធិ៍សាត់ចំនួន៥៥៩នាក់

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីត មន្ត្រីរាជការស៊ីវិលរបស់មន្ទីរ អង្គភាពចំនួន៥៥៩នាក់ ក្នុងក្រុងពោធិ៍សាត់ អបអរសាទរពិធីបុណ្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ដោយមានការចូលរួមពីសមាជិក ក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តនិងអតីតមន្ត្រីចូលនិវត្តន៍។

លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបាន រាយការណ៍ដោយ សង្ខេបថា ឆ្នាំ២០២៥នេះនិវត្តជនក្នុងខេត្តមានចំនួន ១.៦២០នាក់ ក្នុងនោះនិវត្តជនតាមមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងក្រុងពោធិ៍សាត់ចំនួន៥៥៩នាក់មកជួបជុំក្នុងពិធីសំនេះសំណាលពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ក្នុងគោលបំណងសម្តែងនូវការនឹករលឹកបន្ទាប់ពីបានបែកគ្នាមួយគ្រាកន្លងមក។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្ក ឱកាសជូនរៀមច្បងជាអតីតមន្រ្តីរាជការស៊ីវិលទាំង៥៥៩នាក់ក្នុងក្រុងពោធិ៍សាត់បានជួបជុំពិភាក្សាសួរសុខទុក្ខ សំណេះសំណាលនិងឈ្វែងយល់អំពីស្ថាន ជីវភាពគ្នាទៅវិញទៅមកក្នុងន័យ បង្កើនចំណងសាមគ្គីភាពនិងមិត្តភាពដើម្បីអបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩។ លោកពូលោកអ៊ុំ អ្នកមីងជារៀបច្បង ពេលនេះចប់ភារកិច្ចក្នុងការបម្រើជាតិ ក៏ពិតមែនប៉ុន្តែមិនត្រូវមានចិត្តអស់សង្ឃឹមនោះទេ ព្រោះនៅមានការតព្វកិច្ចជួយជ្រោមជ្រែងទៅដល់យុវជនជំនាន់ក្រោយៗទៀត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា ការជួបជុំគ្នានេះគឺជាការរំលឹកដឹងគុណ អតីតមន្ត្រីរាជការស៊ីវិលដែលបានខិតខំតស៊ូអត់ធ្មត់ គ្រប់កាលៈទេសៈនិងគ្រប់ដំណាក់កាល ក្នុងការការពារនិងអភិវឌ្ឍន៏ប្រទេសជាតិពិសេសបានកសាងកេរ្តិ៍ដំណែលនិងស្នាដៃដ៏មានសារៈសំខាន់ទាំងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជាច្រើនសម្រាប់មន្ត្រីរាជការជំនាន់ក្រោយរៀនសូត្រនិងយកទៅអនុវត្ត តាម។ឯកឧត្តមបានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ត្រូវគិតពីផលប្រយោជន៍ជាតិជាធំនិងខិតខំចូលរួមថែរក្សាការពារសមិទ្ធិផលសង្គម ឲ្យបានគង់វង់យូរអង្វែងដល់កូនចៅជំនាន់ក្រោយៗទៀត។

តាមរយៈការសំណេះសំណាលនេះឯកឧត្តម បានជម្រាបជូនដល់រៀបច្បងថា នៅចំពោះមុខនេះខេត្តពោធិ៍សាត់ត្រូវបានថ្នាក់ជាតិ រួមជាមួយថ្នាក់ក្រោមជាតិផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍សមិទ្ធិផលធំៗជាច្រើនទៀតដូចជាទំនប់ទឹកទី២នៅស្រុកភ្នំក្រវាញ ដែលអាចដំកល់ទឹកបានជិត៩០០លានម៉ែត្រគីប ប្រឡាយក្បាលហុងនិងអូតាប៉ោង តាណៃ សម្រាប់បម្រើការស្រោចស្រពលើវិស័យកសិកម្មគ្រប់រដូវកាលរបស់ប្រជាកសិករ។ ចំពោះរដ្ឋបាលខេត្តក៏បានខិតខំអភិវឌ្ឍតាមច្រាំងមាត់ស្ទឹងពោធិ៍សាត់ឱ្យក្លាយទៅជាសួនច្បារជាទីកន្លែងសម្រាប់ហាត់ប្រាណនិងកាន់តែមានសោភណ្ឌភាពទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺភ្នំ១៥០០ឬហៅថាផ្លូវបុផ្ផាលាក់ខ្លួនក្នុងស្រុកវាលវែង ដែលប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្ររក្សាទុកជាសម្បត្តិរបស់ជាតិមិនអាចបុគ្គលណាទៅរំលោភបំពានបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង