**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍គណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត**ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមស្វាគមន៍ក្រុមតាហ្ស៊ីគីស្ថាន ក្នុងជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី០៥ ខែមិថុនា**នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់នាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម**អ្នកភូមិស្រែចង្ហូតធ្វេីពិធីបុណ្យភូមិ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង !**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចែករំលែកបទពិសោធន៍ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អំពីវិស័យការទូតសភា**បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ**ស្ពានខ្ពស់ជាងគេ កំពុងអ៊ុតកៅស៊ូ AC ត្រៀមបញ្ចប់ការងារ!**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥**លោក Trump បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោក Zelensky មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាជាមួយរុស្ស៊ី**ប្រធាន WTO ជំរុញឱ្យរៀនពីប្រវត្តិសាស្ត្រលើការជំរុញរបស់សហរដ្ឋអាមេរិកសម្រាប់ការជំនួសការនាំចូល**ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កម្រិត ៦.២រ៉ិចទ័រ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥១នាក់រងរបួស**កាកបាទក្រហមកម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង**CNN៖ លោក ដូណាល់ ត្រាំ ផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន**លោក ត្រាំ និង លោក ហ្សេលេនស្គី ប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម**អ្នកនាំពាក្យ៖ ការឃាត់ខ្លួនអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ក្រោមមូលហេតុប្រមាថព្រះមហាក្សត្រ និងផ្សាយព័ត៌មានញុះញង់**លោកជំទាវបណ្ឌិត ជា សិរី៖ ការទូទាត់ឆ្លងដែនតាម KHQR Code បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់**កម្លាំងចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរ ក្នុងខេត្តកំពង់ចាម**ឆ្នាំ២០២៤ សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ !**ឥណ្ឌា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា តាមរយៈការបំពេញការងារ ដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ធ្វើឲ្យខេត្តកំពង់ធំ ទទួលបាននូវសមិទ្ធផលថ្មីជាច្រើន និងកំពុងកែប្រែនូវមុខមាត់ថ្មីថែមទៀត។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការរដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនូវផែនការមេមួយចំនួន ដែលរដ្ឋបាលខេត្តគ្រោងនឹងអភិវឌ្ឍន៍ខេត្តកំពង់ធំ ក្នុងនោះមានការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងស្ទឹងសែន បង្កើតបុរីរដ្ឋបាលខេត្ត បង្កើតសួនកសិឧស្សហកម្ម វារីវប្បកម្ម ទំនប់ស្ទាក់ទឹកដងកាំបិត ទំនប់ស្ទាក់ទឹកកំពង់គោ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរ។

ឯកឧត្តម នួន ផារ័ត្ន បានបន្តទៀតថា ក្រៅពីការងារអភិវឌ្ឍន៍ រដ្ឋបាលខេត្តក៏បានរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ជាពិសេសនៅក្នុងឱកាសសង្ក្រាន្តកំពង់ធំខាងមុខផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការគាំទ្រពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ ជាមួយការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាន នូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ប្រវែងសរុប ១៤៤ km ឱ្យបានរួចរាល់ទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០២៦ ខាងមុខ។ ហើយគម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹត និងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៦ ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង