**ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមស្វាគមន៍ក្រុមតាហ្ស៊ីគីស្ថាន ក្នុងជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី០៥ ខែមិថុនា**នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់នាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម**អ្នកភូមិស្រែចង្ហូតធ្វេីពិធីបុណ្យភូមិ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង !**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចែករំលែកបទពិសោធន៍ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អំពីវិស័យការទូតសភា**បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ**ស្ពានខ្ពស់ជាងគេ កំពុងអ៊ុតកៅស៊ូ AC ត្រៀមបញ្ចប់ការងារ!**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥**លោក Trump បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោក Zelensky មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាជាមួយរុស្ស៊ី**ប្រធាន WTO ជំរុញឱ្យរៀនពីប្រវត្តិសាស្ត្រលើការជំរុញរបស់សហរដ្ឋអាមេរិកសម្រាប់ការជំនួសការនាំចូល**ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កម្រិត ៦.២រ៉ិចទ័រ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥១នាក់រងរបួស**កាកបាទក្រហមកម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង**CNN៖ លោក ដូណាល់ ត្រាំ ផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន**លោក ត្រាំ និង លោក ហ្សេលេនស្គី ប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម**អ្នកនាំពាក្យ៖ ការឃាត់ខ្លួនអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ក្រោមមូលហេតុប្រមាថព្រះមហាក្សត្រ និងផ្សាយព័ត៌មានញុះញង់**លោកជំទាវបណ្ឌិត ជា សិរី៖ ការទូទាត់ឆ្លងដែនតាម KHQR Code បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់**កម្លាំងចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរ ក្នុងខេត្តកំពង់ចាម**ឆ្នាំ២០២៤ សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ !**ឥណ្ឌា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត**ក្រសួងវប្បធម៌ បានបន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ

សង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ រក្សាតម្លៃវប្បធម៌របស់ខ្មែរនិងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ព្រឹត្តិការណ៍នេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្មគ្រចិត្ត អ្នកស្រឡាញ់បរិស្ថាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋស្រុកអូររាំងឪយ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមកម្មវិធីសង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាវប្បធម៌ប្រពៃណីដ៏ផូរផង់ របស់ប្រជាជនខ្មែរយើង និងបានថ្លែងអំណរគុណដល់អាជ្ញាធរនិងប្រជាពលរដ្ឋ ជាពិសេសយុវជនស.ស.យ.ក រដ្ឋបាលស្រុកអូររាំងឪ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មវិធីនេះ ឡើងបានយ៉ាងល្អ បង្កឱកាសជួបជុំប្រកបដោយ ភាពសប្បាយរីករាយដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដែលនេះសបញ្ជាក់ អំពីការលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិ ការបង្ហាញពីសមិទ្ធផល កើតចេញពីការអភិវឌ្ឍ របស់រាជរដ្ឋាភីបាលកម្ពុជានៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងប្រទេសដែលកំពុងមានសុខសន្តិភាពពេញលេញ។

នៅក្នុងឱកាសអបអរសាទរ ពិធីសង្ក្រាន្តអូររាំងឪឆ្នាំនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីគម្រោងអភិវឌ្ឍមូលដ្ឋានមួយចំនួនទៀត ដូចជាការរៀបចំឱ្យឧទ្យានទន្លេស្ងួតមានភាពស្រស់ស្អាត និងការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ពីមូលដ្ឋនទៅទីប្រជុំជន និងទៅដល់ស្រុកផ្សេងៗ ដែលបង្កលកខណៈឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងផ្លូវសម្រាប់គោលដៅលំហែបៃតងនៅក្នុងភូមិសាស្រ្តខេត្បូងឃ្មុំ ផ្តល់ប្រយោជន៍សេដ្ឋកិច្ចកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ និងប្រជាពលរដ្ឋ បានរៀបចំសង្ក្រាន្តអូររាំងឪឆ្នាំ២០២៥ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ខាងមុខនេះ ដែលកម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានការលេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៍ស្តង់សមិទ្ធផលរបស់រដ្ឋបាលស្រុក គ្រប់ឃុំ និងសាលារៀន កន្លែងកម្សាន្ត កន្លែងវប្បធម៌ ការរាំលេងកម្សាន្ត លេងល្បែង និងរបាំប្រជាប្រិយខ្មែរ ការប្រកួតកីឡា ស្តង់ពិព័រណ៍ចំណីអាហារ និងការប្រគំតន្ត្រីរយៈពេល៤ថ្ងៃ ជាប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង