**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍គណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត**ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមស្វាគមន៍ក្រុមតាហ្ស៊ីគីស្ថាន ក្នុងជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី០៥ ខែមិថុនា**នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់នាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម**អ្នកភូមិស្រែចង្ហូតធ្វេីពិធីបុណ្យភូមិ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង !**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចែករំលែកបទពិសោធន៍ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អំពីវិស័យការទូតសភា**បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ**ស្ពានខ្ពស់ជាងគេ កំពុងអ៊ុតកៅស៊ូ AC ត្រៀមបញ្ចប់ការងារ!**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥**លោក Trump បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោក Zelensky មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាជាមួយរុស្ស៊ី**ប្រធាន WTO ជំរុញឱ្យរៀនពីប្រវត្តិសាស្ត្រលើការជំរុញរបស់សហរដ្ឋអាមេរិកសម្រាប់ការជំនួសការនាំចូល**ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កម្រិត ៦.២រ៉ិចទ័រ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥១នាក់រងរបួស**កាកបាទក្រហមកម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង**CNN៖ លោក ដូណាល់ ត្រាំ ផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន**លោក ត្រាំ និង លោក ហ្សេលេនស្គី ប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម**អ្នកនាំពាក្យ៖ ការឃាត់ខ្លួនអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ក្រោមមូលហេតុប្រមាថព្រះមហាក្សត្រ និងផ្សាយព័ត៌មានញុះញង់**លោកជំទាវបណ្ឌិត ជា សិរី៖ ការទូទាត់ឆ្លងដែនតាម KHQR Code បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់**កម្លាំងចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរ ក្នុងខេត្តកំពង់ចាម**ឆ្នាំ២០២៤ សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ !**ឥណ្ឌា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត

ព្រឹត្តិការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រារព្ធធ្វើនៅប្រទេសកម្ពុជា

ក្នុងឱកាសដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនជិតនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅថ្ងៃទី១៣ខែមេសាតាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុង ភ្នំពេញរាជធានីប្រទេសកម្ពុជា។
កម្មវិធីទូរទស្សន៍ដ៏ឆ្នើមចំនួន៧របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានដូចជា”និស្ស័យផ្នែកវប្បធម៌របស់លោក Xi Jinping” “ប្រទេសចិន៖ រត់ប្រណាំងឆ្ពោះទៅអនាគត”ជាដើមនឹងចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់កម្ពុជាជាបន្តបន្ទាប់។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន លោក ឃឹម វុទ្ធី អគ្គនាយកនៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងលោកខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាកម្ពុជាបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក Shen Haixiong បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា រីករាយព្រួតដៃជាមួយកម្ពុជាក្នុងការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្ដងដារខ្ពស់។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយយកឱកាសព្រឹត្តិការណ៍ចាក់ផ្សាយកម្មវិធីលើកនេះ ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌រវាងចិននិងកម្ពុជា ពង្រីក “រង្វង់មិត្តភក្តិ”នៃប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងកម្ពុជា ដើម្បីជំរុញឱ្យចំណងមិត្តភាពដូចដែកថែបរវាងចិននិងកម្ពុជាដើរទៅមុខដោយភាពនឹងនរនិងវែងឆ្ងាយ កសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មី លើកកម្ពស់សន្ដិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍនៃពិភពលោក។
លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបានថ្លែងថា អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនបានជ្រើសរើសកម្មវិធីទូរទស្សន៍ដ៏ឆ្នើមចំនួន៧មកចាក់ផ្សាយនៅប្រទេសកម្ពុជា បានផ្តល់នូវឱកាសដ៏មានតម្លៃក្នុងការស្វែងយល់យ៉ាងស៊ីជម្រៅអំពីវប្បធម៌ចិននិងពង្រឹងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ជឿជាក់ថា តាមរយៈការចាក់ផ្សាយកម្មវិធីនេះ ទស្សនិកជនកម្ពុជានឹងចាប់អារម្មណ៍ភាពទាក់ទាញពិសេសនៃវប្បធម៌ចិនដោយផ្ទាល់និងទទួលបានការយល់ដឹងនិងចំណេះដឹងអំពីប្រទេសចិនកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាកម្ពុជាបានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជានិងចិនទទួលបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តនិងទូរទស្សន៍ ។ការចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិននឹងបើកទ្វាមួយឱ្យទស្សិកជនកម្ពុជាយល់ពីប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងសាងសង់ស្ពានសោតទស្សន៍នៃមិត្តភាពរវាងកម្ពុជានិងចិន ស្ថានីយទូរទស្សន៍អប្សរារីករាយជាមួយCMGបន្តដើរតួនាទីជាស្ពាននិងតំណភ្ជាប់ ហើយរួមចំណែកកាន់តែច្រើនក្នុងការផ្លាស់ប្តូរប្រជាជននិងប្រជាជននិងការផ្សព្វផ្សាយវប្បធម៌រវាងកម្ពុជានិងចិន៕

អត្ថបទដែលជាប់ទាក់ទង