**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍គណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត**ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមស្វាគមន៍ក្រុមតាហ្ស៊ីគីស្ថាន ក្នុងជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី០៥ ខែមិថុនា**នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់នាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម**អ្នកភូមិស្រែចង្ហូតធ្វេីពិធីបុណ្យភូមិ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង !**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចែករំលែកបទពិសោធន៍ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អំពីវិស័យការទូតសភា**បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ**ស្ពានខ្ពស់ជាងគេ កំពុងអ៊ុតកៅស៊ូ AC ត្រៀមបញ្ចប់ការងារ!**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥**លោក Trump បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោក Zelensky មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាជាមួយរុស្ស៊ី**ប្រធាន WTO ជំរុញឱ្យរៀនពីប្រវត្តិសាស្ត្រលើការជំរុញរបស់សហរដ្ឋអាមេរិកសម្រាប់ការជំនួសការនាំចូល**ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កម្រិត ៦.២រ៉ិចទ័រ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥១នាក់រងរបួស**កាកបាទក្រហមកម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង**CNN៖ លោក ដូណាល់ ត្រាំ ផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន**លោក ត្រាំ និង លោក ហ្សេលេនស្គី ប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម**អ្នកនាំពាក្យ៖ ការឃាត់ខ្លួនអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ក្រោមមូលហេតុប្រមាថព្រះមហាក្សត្រ និងផ្សាយព័ត៌មានញុះញង់**លោកជំទាវបណ្ឌិត ជា សិរី៖ ការទូទាត់ឆ្លងដែនតាម KHQR Code បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់**កម្លាំងចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរ ក្នុងខេត្តកំពង់ចាម**ឆ្នាំ២០២៤ សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ !**ឥណ្ឌា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត

កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិតជាច្រើននៅតែបន្តធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ។ ជាងនេះទៅទៀត ការធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលនេះ គឺមានភាពងាយស្រួលធ្វើដំណើរ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់។

នៅទីតាំងចំណតទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកស្រី តុល រតនា ជាកម្មការិនី ធ្វើដំណើរទៅខេត្តបាត់ដំបង បានសំដែងអារម្មណ៍សប្បាយរីករាយនៅពេលដែលបានធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋដោយមិនគិតថ្លៃនេះ គឺបានជួយសម្រួលដល់ការចំណាយថវិកាបានមួយកម្រិត ខណៈកន្លងមករាល់ពេលធ្វើដំណើរទៅស្រុកកំណើតតាមរថយន្តឈ្នួលក្នុងឱកាសបុណ្យទាន ការចំណាយគឺច្រើន។

លោកស្រីបានបន្ថែមថា ដូច្នេះគ្មានអីក្រៅពីការអរគុណទៅដល់រាជរដ្ឋាភិបាល ដែលផ្ដល់ឱកាសក្នុងការជិះឡានអត់យកថវិកាបែបនេះ ហើយក៏ចង់ឱ្យរាជរដ្ឋាភិបាល រាល់ពេលបុណ្យទានធំៗ ដូចជាថ្ងៃចូលឆ្នាំ ឬក៏បុណ្យភ្ជុំបិណ្ឌ នៅតែបន្តរៀបចំរថយន្តសាធារណៈសម្រាប់ប្រជាពលរដ្ឋអាចធ្វើដំណើរដោយឥតគិតថ្លៃ រាល់ៗឆ្នាំផងដែរ ។

ជាមួយគ្នានេះ លោកស្រី លេង ស្រីអេន ជាកម្មការិនី ធ្វើដំណើរទៅខេត្តបាត់ដំបងជាមួយក្រុមគ្រួសារ បានលើកឡើងថា កន្លែងរោងចក្រគាត់បានឈប់សម្រាកថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរនេះចំនួន៦ថ្ងៃ ហើយនៅរោងចក្រមានរៀបចំពិធីជប់លៀងជូនកម្មករយ៉ាងសប្បាយរីករាយ ពិសេសគឺខាងរោងចក្រក៏បានបើកប្រាក់ខែជូនកម្មករនិយោជិតទាំងអស់មុនថ្ងៃឈប់សម្រាកផងដែរ ដើម្បីបានលុយយកទៅលេងស្រុកកំណើត ជួបជុំគ្រួសារ បងប្អូន សាច់ញាតិ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏ជួយសម្រួលជិះឡានដោយអត់យកថវិកាទៀត ។

លោកស្រីថា ទាំងនេះធ្វើឱ្យលោកស្រីសប្បាយចិត្ត រកអ្វីប្រៀបពុំបានទេ ហើយមានតែពាក្យអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងបារម្ភអំពីសុខទុក្ខកម្មករនិយោជិតជានិច្ច ។

ទន្ទឹមនេះ លោកស្រី រិត សារៀន ជាប្រជាពលរដ្ឋ ធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ឆ្នាំនេះពលរដ្ឋដែល ទៅលេងស្រុកកំណើតតាមរយ:រថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលរាជធានីភ្នំពេញមានសន្ទុះកើនឡើង ហើយលោកស្រីថា រថយន្តក្រុងដឹកអ្នកដំណើរគឺ ងាយស្រួលជិះ, មានផាសុខភាព ,មានសុវត្ថិភាព និងជិៈមិនបង់ប្រាក់ថែមទៀត។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរ។

គួរបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕

អត្ថបទដែលជាប់ទាក់ទង