**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី” នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់ រួមមាន៖​ ទេសចរណ៍វប្បធម៌ប្រពៃណី, ទេសចរណ៍​ព្រឹត្តិការណ៍សង្គម, ទេសចរណ៍ធម្មជាតិ​ និង ទេសចរណ៍បុរាណស្ថាន។ ទន្ទឹមនឹងការរៀបចំ​សង្រ្កាន្តនៅលើ​ទឹកដី​អង្គរដ៏បវរនៃ​យើង, សង្រ្កាន្ត​នៅគ្រប់រាជធានី-ខេត្ត ក្រុង ស្រុក និង តាមវិទ្យាល័យនានា ទូទំាង​ប្រទេស បាននិងកំពុងរៀបចំ​ដូចគ្នា។ នេះក៏ជាពេលវេលា ដែលយើងបាន​បង្ហាញនូវ វប្បធម៌ ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព​ ហើយ​ក៏ជា​ការអភិរក្ស​ សម្រាប់ផ្នែកសិល្បៈ វប្បធម៌ និង អត្តសញ្ញាណជាតិរបស់យើង។

ជាមួយគ្នានេះ, សម្ដេចបវរធិបតី បានរំលេចអំពីគោលបំណងធំ ៣ របស់អង្គរសង្ក្រាន្ត គឺបំផុសស្មារតីស្នេហាជាតិ, លើកស្ទួយវិស័យទេសចរណ៍ និង លើកកម្ពស់សេដ្ឋកិច្ច។ ការបំផុសស្មារតីស្នេហាជាតិ គឺប្រមូលផ្ដុំសាមគ្គីជាតិពីគ្រប់សមាសភាពក្នុងសង្គមដើម្បីរៀបចំព្រឹត្តិការណ៍នេះ​ ដែលធ្វេីឱ្យខេត្តសៀមរាបក្លាយជាទីតាំងទាក់ទាញភ្លៀវទេសចរ និងលើកតម្កើងតម្លៃវប្បធម៌របស់ជាតិយើង និងជាព្រឹត្តការណ៍ដែលមានការចូលរួម​ពី​ប្រជាលរដ្ឋ​ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនាឡើយ ។ ការលើកស្ទួយវិស័យទេសចរណ៍ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបនិយាយដោយឡែក និងបានស្គាល់​ និងមកកម្សាន្ត​ នៅប្រទេសកម្ពុជា និយាយជារួម។ ការលើកស្ទួយសេដ្ឋកិច្ចសំដៅដល់ការលេីកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ជាដូចជាការរៀបចំសង្ក្រាន្តនៅតាមតំបន់ផ្សេងៗទៀត ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមលក់ដូរ ដោយផ្ទាល់នៅក្នុងទីតាំងសមរម្យនៅក្នុងព្រឹត្តិការណ៍តែម្ដង។

បន្ថែមពីនេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្ហាញនូវព្រឹត្តិការណ៍ជាច្រើន នៅក្នុងខេត្ត​សៀមរាប បានរៀបចំក្រោមម្លប់​ដ៏ត្រជាក់​នៃសុខសន្តិភាព ដែលប្រៀបបានជាជំនួប​ត្រីកោណ​រវាង ​មនុស្ស, វប្បធម៌រូបី និង អរូបី ដោយមនុស្សបាននាំមកនូវសិល្បៈ និងទំនៀមទំលាប់គ្រប់ទម្រង់​ ដែល​ជាសិល្បៈ វប្បធម៌អរូបី មកកាន់ទីតាំង​តំបន់​ប្រវត្តិសាស្រ្តនៃវប្បធម៌រូបី។ ការណ៍នេះ​ បានបង្ហាញ​ពីគំនិត​ច្នៃប្រឌិត និង តម្រូវការ​​របស់​យុវជនជំនាន់នេះ ដើម្បីបន្តកសាង ​សម្រាប់បន្សល់ទុកដល់មនុស្សជំនាន់ក្រោយៗទៀត។ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ យើងអាចមើលឃើញច្បាស់ថា យុវជនពិតជាទទួលបាននូវផលប្រយោជន៍​យ៉ាងធំធេង ពីសុខសន្តិភាព និងការអភិវឌ្ឍជាតិ។ ដូច្នេះសូមការគាំទ្ររាល់​សកម្មភាពទាំងឡាយ​របស់យុវជន​​ក្នុងការចូលរួម​ទ្រទ្រង់​នូវគ្រប់ទម្រង់នៃវប្បធម៌ប្រពៃណីជាតិយើង នោះឡើយ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា​ មានកត្តា ៣ ដែលធ្វើឱ្យប្រជាជនសប្បាយរីករាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៖
ទី១. កត្តាសុខសន្តិភាព និង សុវត្ថិភាព ដែលប្រជាពលរដ្ឋមានលទ្ធភាពធ្វើដំណើរ ដោយគ្មានការភ័យខ្លាច
ទី២. ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើងកាន់តែប្រសើរ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង ហើយប្រើពេលតិច
ទី៣. មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង