**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!**មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរខេត្តកណ្ដាល ត្រូវក្តាប់ឱ្យបានរាល់សភាពការនានាក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីដោះស្រាយទាន់ពេលវេលា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ហ្លួងម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ឥណ្ឌា ដាក់ពន្ធបណ្តោះអាសន្ន ១២ភាគរយ លើការនាំចូលដែកថែប ពីប្រទេសចិន**ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង រំពឹងថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក**លោកស្រី Paetongtarn ថាកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២៣ មេសា ត្រូវបានពន្យារពេល**អត្រាគាំទ្ររបស់លោក ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីដឹកនាំសេតវិមានក្នុងអាណត្តិទី២**ស្នងការនគរបាលខេត្តឧត្តរមានជ័យ ណែនាំដល់អង្គភាពនីមួយៗត្រូវដាក់ចេញនូវវិធានការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងមូលដ្ឋានទូទាំងខេត្ត**កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនក្មេងទំនើង មួយក្រុមបង្ហោះម៉ូតូ នៅតាមបណ្ដោយមហាវីថីសុីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣)**បទវិភាគ៖ប្រឈមមុខនឹងការគំរាមកំហែងនៃគោលនយោបាយពន្ធគយ ចរន្ត “បណ្តេញប្រទេសអាមេរិកឱ្យនៅឯកោ”នៅទូទាំងពិភពលោកត្រូវបង្កើនល្បឿន**លទ្ធផលនៃការបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ហ៊ី ម៉ារីណា ជំនួយការអគ្គលេខាធិការដ្ឋាន ចំពោះមរណភាព ឯកឧត្តម សុខ សំអុល ត្រូវជាស្វាមី**ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាព នាំមកនូវផ្លែផ្លាទីជាមោទនជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ក្រោយពីបានចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

អញ្ជើញទទួលដំណើរគណៈប្រតិភូដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អមដោយ ឯកឧត្តម លោកជំទាវ សមាជិកសមាជិការរដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាច្រើនរូបទៀត។ ចំណែកការជូនដំណើរការគណៈប្រតិភូដល់ អាកាស យានដ្ឋានអន្តរជាតិ អ៊ីឈុន នាទីក្រុងសេអ៊ូល មានវត្តមានថ្នាក់ ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរៀបចំកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងមានវត្តមានលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីជាច្រើនរូបទៀត។

កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល ប្រព្រឹត្តិទៅ ដោយមានកិច្ចប្រជុំ វេទិកា និងសន្និសីទពាក់ព័ន្ឋ ជាច្រើន មានប្រតិភូមកពីប្រទេសចំនួន១១៤ ចូលរួម ដែលក្នុង នោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។

សម្តេចប្រធានរដ្ឋសភា ក៏ដូចជាសមាជិកគណៈប្រតិភូ បានចូលរួមកច្ចប្រជុំ វេទិការទំាងនោះយ៉ាងកម្មដោយស្មារតីទទួលខុសត្រូវដោយយកផលប្រយោជន៍ប្រជាពលរលដ្ឋជាស្នូលក្នុងការលើកកម្ពស់ការងារការទូតសភានិងការសន្ទនាក្នុងការដោះស្រាយបញ្ហារួមដែលជាកង្វល់សកល។

សម្តេចរដ្ឋសភាធិបតី បានចូលរួមពិធីបើកកិច្ចប្រជុំកំពូលផ្លូវការ ចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speaker’s Conference/ISC) ចូលរួមកិច្ចប្រជុំលើកទី១ និងដឹកនាំ សន្និសីទប្រធានសភា នៃអន្តរសភា ជាដើម។ នៅរៀងរាល់ការចូលរួមកិច្ចប្រជុំ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីតម្លៃសន្តិភាព «សន្តិភាពគឺពិបាកក្នុងការកសាង ហើយរឹតតែពិបាកក្នុងការថែរក្សា និងធានានិរន្តរភាព»។

សម្តេចប្រធារដ្ឋសភា ក៏បានលើកទឹកចិត្តឱ្យមានការតស៊ូមតិសម្រាប់ពហុភាគីនិយម ដោយផ្អែកលើការជឿទុកចិត្ត ផ្អែកលើច្បាប់អន្តរជាតិ និងអភិបាលកិច្ចសកលប្រកបដោយបរិយាបន្ន។ ក្នុងឱកាសនោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏ បានបង្ហាញទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រព័ន្ធគោលនយោបាយបានទទួលជោគជ័យនៅកម្ពុជា គឺនយោបាយឈ្នះ-ឈ្នះ និង យុទ្ធសាស្ត្រស្ថាបនាប្រទេស ការផ្សះផ្សាជាតិឡើងវិញក្រោយ សង្គ្រាម។

ជាមួយគ្នានេះ សមាជិកគណៈប្រតិភូ ដែលមានដូចជា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ រដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា ក៏បានឡើងថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលនេះផងដែរ។ ឯកឧត្តម សរ ចំរ៉ុង ប្រធានគណៈកម្មការទី១ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ និង ឯកឧត្តមបណ្ឌិត ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ ក៏បានចូលរួមក្នុងពីធីប្រកាស សេចក្តីថ្លែងការណ៍រួមទីក្រុងសេអ៊ូល ស្តីអំពីសន្តិភាព និងវិបុលភាព ផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាបានអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang Cyber University ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល និងបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ Hanyang Cyber និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែល បានចុះហត្ថលេខាដោយឯកឧត្តមណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា និងសាកលវិទ្យាធិការ សកលវិទ្យាល័យ Hanyang Cyber University។

តាមរយៈអនុស្សរណៈនេះ សាកលវិទ្យាល័យ Hanyang Cyber University នឹងផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំ២០កន្លែងសម្រាប់សមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាសិក្សាថ្នាក់ក្រោយឧត្តមសិក្សាតាមអនឡាញលើជំនាញបច្ចេកវិទ្យា ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ឋភាពនិងការអភិវឌ្ឍស្ថាប័នរដ្ឋសភា ប្រែក្លាយរដ្ឋសភា ជាសភាឌីជីថល់ ផងដែរ។
ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ក្នុងក្របខណ្ឌផ្លូវការនិងក្រៅផ្លូវការ ក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ទំាងកម្រិតទ្វេភាគីនិងពហុភាគី ដើម្បីនាំនូវផលប្រយោជន៍ជូនជាតិមាតុភូមិ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជនិងប្រជាជន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម ប្រកបដោយផ្លែផ្កាជាទីមោទនផងដែរ។

បេសកកម្មការទូតសភា នាឱកាសនេះបានបង្ហាញយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់ និងប្រកបដោយបុរេសកម្ម នៃការទូតសភាកម្ពុជា ដើម្បីផលប្រជាពលរដ្ឋក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ក្នុងការរួមចំណែកជំរុញនិងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ៕

អត្ថបទដែលជាប់ទាក់ទង