«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ
ភ្នំពេញ៖ កម្មវិធីភូមិរចនាត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ។ ពួកគេបានចូលរួមឱ្យតម្លៃ និងលើកតម្កើងស្នាដៃសិល្បៈ ជាពិសេសបង្កើតឱកាសឱ្យប្រជាពលរដ្ឋចងចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តាមរយៈការជាវរូបគំនូរ ដែលវិចិត្រករគូរផ្ទាល់ភ្លាមៗ។
មិនត្រឹមតែមានគំនូរលើសន្លឹកក្រដាសនោះទេ ប៉ុន្តែ «ភូមិរចនា» ក៏មានគំនូរបែបបុរាណ គំនូរលើស្លឹកត្នោត គំនូរបែបសហសម័យ រូបភាពប្រណីតៗ និងចម្លាក់លើស្បែក ព្រមទាំងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចចូលរួមគូររូបកម្សាន្តទៀងផង៕