**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ដ្រខេត្ត**សម្ដេចធិបតី៖ ពលរដ្ឋចំនួន ១០០០០ នាក់ បានដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព**សម្ដេចធិបតី ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន**សម្ដេចធិបតី ព្រមានដល់ក្រុមជនល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប ខណៈសម្ដេចអនុញ្ញាតឱ្យប្រើវិធានការការពារខ្លួន**សម្ដេចធិបតី៖ កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច**សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខ និងកេរ្តិ៍ឈ្មោះល្អ**សម្តេចធិបតី៖ កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះឡើយ**សម្ដេចធិបតី៖ ទោះក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់**សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ**សម្តេចតេជោ អញ្ជើញបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥**សម្ដេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់**អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកមុខកំពូល អញ្ជើញមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចដោយជោគជ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្ដេចធិបតី៖ នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia**សម្ដេចធិបតី៖ រយៈពេលត្រឹមជិត ៣ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!

សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ២០២៥» នៅខេត្តសៀមរាប នាថ្ងៃ ទី ១៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការៀបចំសង្ក្រាន្ត មិនថាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឬសង្ក្រាន្តនានានៅទូទាំងប្រទេស គឺជាឱកាសមួយដែលអាចផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក ដោយត្រូវរួមគ្នាផ្សព្វផ្សាយពីអ្វីដែលល្អៗ របស់ប្រទេសជាតិ ក្នុងអំឡុងពេលនេះ ទៅកាន់ពិភពលោកបានឃើញ សម្រាប់ជួយលើកស្ទួយដល់វិស័យទេសចរណ៍។

សម្តេចធិបតីថ្លែងថា ពាក់ព័ន្ធការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការរៀបចំអង្គរសង្ក្រាន្ត មិនថានៅសៀមរាប បន្ថែមនិងការរៀបចំសង្ក្រាន្តនៅទូទាំងប្រទេស និងដែលបានកំពុងផ្សព្វផ្សាយ ពីខេត្តសៀមរាប មិនមែនសម្រាប់តែខេត្តសៀមរាប ឬតំបន់អង្គរនោះទេ តែគឺជាការផ្សព្វផ្សាយទៅទូទាំងពិភពលោក ដើម្បីបញ្ជាក់ថា ប្រទេសកម្ពុជា មានភាពសប្បាយរីករាយ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។

សម្តេចធិបតី បន្ថែមថា ការផ្សព្វផ្សាយ ដែលជួយលើកវិស័យទេសចរណ៍ មិនមែនតែខេត្តសៀមរាបនោះទេ ប៉ុន្តែគឺនៅទូទាំងប្រទេសកម្ពុជាតែម្តង ត្រូវបង្ហាញពីសុវត្ថិភាព សន្តិសុខ និងភាពល្អរបស់ប្រជាជន, វប្បធម៌ខ្មែរ និងប្រទេសជាតិ ទៅកាន់ពិភពលោក ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ។

ក្នុងនោះសម្តេចធិបតី បញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងភាពវិជ្ជមានល្អៗនេះ នឹងទាញភ្ញៀវទេសចរមកទៀត ដើម្បីសម្រេចគោលដៅធ្វើយ៉ាងណា ឱ្យខែHigh និងខែLow ឬខែបៃតង់ជាឈ្មោះរបស់រដ្ឋមន្ត្រីទេសចរណ៍ ទើបតែដាក់ឈ្មោះថ្មីនេះ កុំឱ្យមានគម្លាតឆ្ងាយពេក ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរ ម្នាក់ៗសុទ្ធតែមានបណ្តាញសង្គមផ្ទាល់ខ្លួន ហើយបានបង្ហោះពីផលវិជ្ជមានជាច្រើន ជាពិសេសយុវជន បានបង្ហោះផ្សព្វផ្សាយ ពីភាពសប្បាយរីករាយ និងការស្លៀកពាក់ខោអាវ ថតអំពីវប្បធម៌របស់ជាតិ បានយ៉ាងល្អ ដែលនេះជាអ្វីដែលសម្តេចចង់បាន៕

អត្ថបទដែលជាប់ទាក់ទង