**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អង្គការ BirdLife បង្កើនកិច្ចការពារនិងអប់រំផ្សព្វផ្សាយដល់ប្រជាសហគមន៍នៅតំបន់ ដែនជម្រកសត្វព្រៃលំផាត់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ អង្គការ BirdLife បង្កើនកិច្ចការពារនិងអប់រំផ្សព្វផ្សាយដល់ប្រជាសហគមន៍ នៅតំបន់ដែនជម្រកសត្វព្រៃលំផាត់ ដើម្បីការពារនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងតំបន់នេះ ។

បើតាមលោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឱ្យដឹងថា អង្គការជីវិតធម្មជាតិ នៅកម្ពុជា (BirdLife in Cambodia) កំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន និងមន្ទីរ បរិស្ថានខេត្តរតនគិរីនិងខេត្តមណ្ឌលគិរី លើកិច្ចការគ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ក្នុងគោល បំណងការពារ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។

លោកបន្តថា ដោយមើលឃើញពីផលប៉ះពាល់ផ្ទាល់ ដូចជាការកាប់រានទន្រ្ទានយកដី ការកាប់ព្រៃនិងបរបាញ់សត្វព្រៃដោយខុសច្បាប់ ទើបសហគមន៍សរសេរស្លាកសញ្ញា ហាមកាប់ បំផ្លាញព្រៃឈើ ហាមបរបាញ់ ហាមដាក់អន្ទាក់សត្វ និងហាមដុតព្រៃ ហើយក៏បានចុះអប់រំ ចាក់មេក្រូផ្សព្វផ្សាយដល់ប្រជាសហគមន៍ទាក់ទងទៅ នឹងការអភិរក្សធនធានធម្មជាតិ ជីវ:ចម្រុះ ឱ្យបានគង់វង្ស ដើម្បីទប់ស្កាត់បទល្មើសនៅក្នុងតំបន់ការពារ ។

លោកបញញចាក់ថា « លំផាត់ គឺជាទីតាំងដ៏សំខាន់ទាំងព្រៃឈើទាំងសត្វព្រៃ ដូច្នេះដើម្បីថែរក្សាលំផាត់ឱ្យបានគង់វង្ស យើងត្រូវតែចូលរួមចំណែកទាំងអស់គ្នាទប់ស្កាត់ ទាំងការបរបាញ់ ការកាប់ឈើខុសច្បាប់ ការកាប់ទន្ទ្រាន យកដី ហើយសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខាងរតនគិរីនិងមណ្ឌលគិរី សហការគ្នាទប់ស្កាត់បទល្មើស ទាំងអស់ ហើយប្រសិនបើយើងទប់ស្កាត់បាន ទាំងសត្វព្រៃនិងព្រៃឈើនៅលំផាត់ឱ្យបានគង់វង្សយូរអង្វែង ហើយទីតាំងនេះមានសក្ដានុពលក្នុងការអនុវត្តន៍កម្មវិធីកាបូនredplus អ៊ីចឹងបើសិនជាយើងអាចការពារ បាន នៅថ្ងៃអនាគតយើងអាចលក់កាបូននេះបាន » ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមការពារដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា ព្រោះតំបន់ដែន ជម្រកសត្វព្រៃលំផាត់ បានផ្តល់ជម្រកដល់សត្វជាច្រើន ដូចជា ដំរី គោព្រៃ ខ្ទីង ខ្លា ក្របីព្រៃ ខ្លាឃ្មុំ ប្រភេទសត្វមំសាសី និងពពួកសត្វស្វា និង មានសត្វស្លាបប្រហែល១០០ប្រភេទទៀតផងដែរ ។ ក្រៅពីផ្តល់ជម្រកដល់សត្វព្រៃ ដែនជម្រកសត្វព្រៃលំផាត់ ក៏ជាជម្រក និងជាប្រភពចំណូលរបស់អ្នកស្រុក ជាង១០០គ្រួសារ ដែលភាគច្រើនជាជនជាតិព្នង ។ ពួកគេចិញ្ចឹមជីវិតដោយប្រើប្រាស់ធនធានធម្មជាតិ ដូចជា ការយកជ័រឈើ វល្លិផ្តៅ រុក្ខជាតិស្មៅ និងផ្លែឈើនៅក្នុងព្រៃផ្សេងៗទៀត ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ សម្រេច បែងចែកដីសរុបចំនួន២៥ម៉ឺនហិកតា ដែលជាដីដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ទៅជា៤តំបន់ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ និង សាធារណជន ក្នុងការការពារ និងអភិរក្សជីវៈចម្រុះតំបន់នេះ ៕

អត្ថបទដែលជាប់ទាក់ទង