មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភគ្រឿងសំណង់ និងគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង
ភ្នំពេញ៖ សម្ភារៈគ្រឿងសំណង់ និងគ្រឿងឧបភោគរួមមាន៖ ស៊ីម៉ង់ត៍ចំនួន ១០ តោន ស័ង្កសី ២,០០០សន្លឹក អង្ករ ១០ តោន និងមី ២០០ កេសតូច ជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សម្រាប់កសាងអគារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព តាមរយៈក្រុមការងារជំនួយការឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងនាពេលថ្មីៗកន្លងទៅនេះ។
ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ ការរស់នៅ របស់យោធិន សំដៅលើកកម្ពស់គុណភាព ការរស់នៅរបស់កងទ័ពឲ្យកាន់តែប្រសើ៕