**មន្ទីរបរិស្ថានខេត្តក្រចេះ បដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើសមត្ថកិច្ចបរិស្ថានថា បានរារាំងមិនឱ្យធ្វើការភ្ជួររាស់ដីស្រែរបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយមិនមានការរើសអើង**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹង ស្តីពី ការបើកផ្លូវតាមប្លង់ប្រព័ន្ធសុរិយោដីចំនួន ១៥ ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីវិធានការសម្រាប់អនុវត្តនាពេលខាងមុខ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ និងអាហ្វីស**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំក្រុមការងារ ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ “ក្រុម ត” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាមួយអ្នកឧកញ៉ា គិត ម៉េង និងប្រតិភូ**កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ថ្កោលទោសយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកចំពោះការធ្វើសមយុទ្ធដែលជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់**លោក Mark Carney ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសកាណាដា , ស្វែងយល់ពីប្រវត្តរបស់លោក**មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា**ធនាគារជាតិកម្ពុជា និងក្រុមហ៊ុន UPI ដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី២ រវាងបាគង និង UnionPay**អភិបាលខេត្តព្រៃវែង៖ វិស័យកីឡា ជាវិស័យមួយកំពុងពេញនិយម ដែលរួមចំណែកទាក់ទាញទេសចរណ៍**កម្ពុជា-ចិន ផ្លាស់ប្ដួរទស្សនគ្នា ស្ដីពីកិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស**អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រៀមរួចជាស្រេច សម្រាប់ការចាប់ខ្លួនរូបលោក បើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកា**អ៊ីស្រាអែល កំពុងធ្វើការដើម្បីបង្កើត រដ្ឋបាលចំណាកស្រុក ដើម្បីជំរុញការផ្លាស់ទីលំនៅ របស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប**រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ សោកស្តាយ ចំពោះការវាយប្រហារដោយក្រុមបះបោរ នៅខេត្ត Narathiwat**ប្រធានាធិបតីអាមេរិក មានការខឹងសម្បារចំពោះជំនួបរវាងស្តេច Charles III របស់ចក្រភពអង់គ្លេស និងមេដឹកនាំអ៊ុយក្រែន**លោក ត្រាំ មិនបានច្រានចោលនូវលទ្ធភាពដែលថា អាមេរិកអាចឈានចូលដល់វិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះទេ**ម៉ាឡេស៊ី ណែនាំពលរដ្ឋខ្លួន ឱ្យបញ្ឈប់ផែនការទៅលេងប្រទេសថៃ ភាគខាងត្បូង បន្ទាប់ពីការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារនៅទីក្រុង Sungai Kolok ព្រំដែនថៃ**ការនាំចូលអាវុធរបស់បណ្តាប្រទេសនៅអឺរ៉ុប កើនឡើង ១៥៥% ក្នុងកំលុងឆ្នាំ២០២០-២០២៤ ហើយអ៊ុយក្រែន ក្លាយជាប្រទេសនាំចូលអាវុធធំបំផុតរបស់ពិភពលោក

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំឆមាសទី១ ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាបនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមការដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ដែលជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក ពីមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងអង្គការ ដៃគូពាក់ព័ន្ធសរុប ៥១នាក់ ស្រី២៧ នាក់ ផងដែរ។

កិច្ចប្រជុំត្រួតពិនិត្យខាងលើនេះ អង្គប្រជុំបានធ្វើការពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ដែលអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៦ខែ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ដោយសម្រេចបានតាមផែនការជាច្រើនគួរជាទីមោទនៈ បើទោះបីជាមានបញ្ហាប្រឈមដោយសារការីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ការទទួលបានលទ្ធផលល្អទាំងនេះ គឺបានមកពីការចូលរួមកិច្ចសហការគ្នាបានយ៉ាងល្អ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់អ្នកពាក់ព័ន្ធទាំងក្នុងជួររាជរដ្ឋាភិបាល និងអង្គការដៃគូជាតិ អន្តរជាតិ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារពីការរំលោភបំពាននានាលើទៅមនុស្សគ្រប់ស្រទាប់ នៅក្នុងខេត្តសៀមរាប។

ទន្ទឹមនឹងលទ្ធផលជាច្រើនដែលសម្រេចបាន ក៏យើងនៅតែពិនិត្យឃើញថា មានបញ្ហាជាច្រើនទៀតដែលទាមទារ និងតម្រូវឱ្យមានការពិនិត្យ និងដោះស្រាយជាបន្ទាន់ ដូចជាករណីការបាត់ដំណឹងរបស់ពលករនៅតាមបណ្តាលស្រុកមួយចំនួនក្នុងខេត្ត (ករណីដាច់ទំនាក់ទំនងជាមួយគ្រួសារសាច់ញាតិរយៈពេលជាច្រើនឆ្នាំ) ករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការបន្តការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៅក្រៅប្រទេសដោយអាជ្ញាធរពុំបានជ្រាបដំណឹង ករណីកុមារតាមម្តាយនៅក្នុងពន្ធនាគារ ដែលត្រូវដល់អាយុត្រូវចូលរៀន និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ព្រមទាំងជាប្រធានលេខាធិការដ្ឋាន ដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានធ្វើការពិនិត្យ និងដាក់ផែនការអនុវត្តបន្តជូនមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយទៅតាមជំនាញនីមួយៗ ដោយមានស្មារតីទទួលខុសត្រូវ ព្រមទាំងមានការចូលរួមសហការគ្នា សំដៅធានាដល់ការការពារជនរងគ្រោះ និងងាយជនរងគ្រោះដោយអំពើហិង្សាទាក់ទង់នឹងយេនឌ័រ ការរំលោភបំពាននានា ការទប់ស្កាត់ករណីឃាតកម្មផ្សេងៗ (តាមរយៈការពង្រឹងលើការផ្សព្វផ្សាយនិងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព) ពិសេសការអនុវត្តច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធនានា។

លោកស្រីអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់សមាជិកក្នុងអង្គប្រជុំ ឱ្យរួមគ្នា និងធ្វើការងារជាក្រុមដើម្បីធ្វើការបំពេញឱ្យគ្នាទៅវិញទៅមក ពិសេសការផ្តល់សេវាកម្មជូនដល់ជនរងគ្រោះ និងងាយរងគ្រោះ ពិព្រោះមិនអាចមានតែស្ថាប័នណាមួយ ដែលអាចធ្វើការបំពេញតម្រូវការទៅតាមស្ថានភាព និងឆ្លើយតបនឹងបញ្ហាតែម្នាក់ឯងបានឡើយ ពោលគឺមានតែការរួមគ្នាជាកម្លាំងសរុប ធនធានសរុប ទើបអាចសម្រេចបានជោគជ័យ ឬការដោះស្រាយបញ្ហា ឬការផ្តល់ជូនសេវាកម្ម បានគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង