សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ដល់ ពលរដ្ឋ ឱ្យ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣
បន្ទាយមានជ័យ÷សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ដល់ ពលរដ្ឋ ឱ្យ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ និងអំពាវនាវ ដល់ ពលរដ្ឋ ឱ្យ បន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែល ជា សក្ខីភាព បង្ហាញ ពី ភាពជឿជាក់ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បាន ប្រកាស ថ្លែង អំណរ គុណ ដ ល់ ប្រជាពលរដ្ឋ ដែល បាន នាំគ្នា អញ្ជើញ ទៅ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែល បាន កន្លង ទៅ ថ្មី ៗ នេះ ទោះជា បោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផល ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា៕