លោក Xi Jinping ៖ របបប្រជាធិបតេយ្យនៅតំបន់រដ្ឋបាលពិសេសហុងកុងគឺស្របតាម “គោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”
ពិធីអបអរសាទរខួបលើកទី ២៥ នៃហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងពិធីតែងតាំងរដ្ឋបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង បានបើកធ្វើនៅក្រុងហុងកុងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ ។
លោក Xi Jinping បានលើកឡើងថា ប្រវត្តិសាស្រ្តអរិយធម៌របស់ប្រជាជាតិចិនជាង ៥០០០ ឆ្នាំ បានកត់ត្រានូវការខិតខំប្រឹងប្រែងរបស់បុព្វបុរសចិននៅក្នុងទឹកដី Lingnan ។ ប្រវត្តិសាស្រ្តទំនើបនៃប្រទេសចិនបន្ទាប់ពីសង្គ្រាមអាភៀនបានកត់ត្រានូវភាពអាម៉ាស់នៃការកាត់ផ្ដាច់ដោយបង្ខំរបស់ហុងកុង ហើយក៏កត់ត្រាអំពីការតស៊ូរបស់កុលបុត្រកុលធិតាចិនក្នុងការសង្គ្រោះជាតិ ។ ប្រវត្តិសាស្ត្រតស៊ូដែលមានអាយុកាលមួយសតវត្សដ៏អស្ចារ្យនៃបក្សកុម្មុយនីស្តចិនបានកត់ត្រានូវការរួមចំណែកដ៏ពិសេសនិងសំខាន់ដែលធ្វើឡើងដោយបងប្អូនជនរួមជាតិហុងកុង ។ ពេញមួយសតវត្សរ៍ ជនរួមជាតិហុងកុងរួមសុខរួមទុក្ខជាមួយមាតុប្រទេស ហើយផ្សារភ្ជាប់គ្នាដោយខ្សែលោហិតជានិច្ច ។
លោក Xi Jinping បានគូសបញ្ជាក់ថា របបប្រជាធិបតេយ្យនៃតំបន់រដ្ឋបាលពិសេសហុងកុងគឺស្របតាម “គោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ដែលមានអំណោយផលដល់ការរក្សាបាននូវវិបុលភាពនិងស្ថិរភាពរបស់ហុងកុងនិងបង្ហាញពីអនាគតដ៏ភ្លឺស្វាង ៕
វិទ្យុមិត្តភាពកម្ពុជាចិន