ឧត្តមសេនីយ៍ឯក ងួន ស្រេង ជួបសំណេះ សំណាលជាមួយមន្រ្តីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ។
ពិធីខាងលើមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង និងលោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធាន/នាយការិយាល័យ អនុ/នាយរងការិយាល័យ នាយ/នាយរងផ្នែក និងមន្រ្តី ចំណុះនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច។
លោក ហេង សុផាត ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច បានឡេីងអានរបាយការណ៍ពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានជូនគណៈអធិបតីនិងអង្គប្រជុំទាំងមូលដោយក្នុងនោះមានការិយាល័យ៥ចំណុះនាយកដា្ឋនរួមមាន
១-ការិយាល័យរដ្ឋបាល-សរុប
២-ការិយាល័យតាមដានវាយតម្លៃ អភិបាលកិច្ចល្អ និងគ្រប់គ្រងទិន្នន័យ
៣-ការិយាល័យសវនកម្មតាមបណ្តឹង
៤-ការិយាល័យស្រាវជ្រាវនិងផ្សព្វផ្សាយ
៥-ការិយាល័យអភិវឌ្ឍអភិបាលកិច្ច និងសុចរិតភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញេីនិងផ្តល់អនុសាសន៍មតិស្វាគមន៍ក្នុងអង្គពិធីទាំងមូលមិងសំដែងក្តីសោមនស្សរីករាយក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការសុីវិលនិងមន្រ្តីនគរបាលជាតិចំណុះនាយកដ្ឋានសុចរិតភាពនិងអភិបាលកិច្ចនៅពេលនេះត្រូវខិតខំប្រឹងប្រែងការងារបន្តដេីម្បីអង្គភាពត្រូវខិតខំបន្តការសិក្សាបន្ថែមទៀតនិងមានវគ្គបណ្តុះបណ្តាលជំនាញសវនកម្ម។
ឧត្តមសេនីយ៍ឯកបន្ថែមថា ត្រូពង្រឹងនូវស្មារតី ឆន្ទះ សុក្រិត្យ ឱ្យបានច្បាស់លាស់ក្នុងការចុះបំពេញបេសកកម្មសវនកម្ម ដេីម្បីមាតុភូមិនិងក្រសួងមហាផ្ទៃយេីងផងដែរត្រូវគោរពវិន័យ ទាំងផ្នែកសុីវិលនិងផ្នែកសន្តិសុខសាធារណមានក្រមសីលធម៌ វិជ្ជាជីវៈ ស្លូតបូត មឺុងម៉ាត់ គោរពច្បាប់ជាដាច់ខាតពង្រឹងការងារតាមការិយាល័យនីមួយៗឱ្យបានល្អ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកបានថ្លែងអណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្វះស្វែងរកជំនួយវ៉ាក់សាំងចាក់ជូនប្រជាជនគ្រប់ៗគ្នា។
ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតែងតែគាំទ្រលេីការងារអគ្គសវនកម្មផ្ទៃក្នុងផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជូនពរដល់អង្គពិធីទាំងមូលជួបតែសុខភាពល្អនិងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡេីយ៕